BSD TV

លោក ម៉េង ម៉ៅមេត្តា ជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់យ៉ាងធំធេងបំផុតក្នុងការជួយសង្គ្រោះកុមារក្រីក្រ

លោក ម៉េង ម៉ៅមេត្តា ជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់យ៉ាងធំធេងបំផុតក្នុងការជួយសង្គ្រោះកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះឱ្យរួចផុតពីរណ្តៅអវិជ្ជា ជាមួយអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានៅសាខាខេត្តព្រៃវែង។ លោកបានធ្វើមហាពលិកម្មដ៏ធំធេងបំផុតដើម្បីជួយអភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិសាសនារបស់យើង។ ឧត្តមគតិ ភាពស្មោះត្រង់ ឆន្ទៈ មនសិការ ហានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិសាសនា។ លោកជាគម្រូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។ តែពេលនេះ លោកធ្លាក់ខ្លួនឈឺជាទម្ងន់ត្រូវការថវិកាសម្រាប់ព្យាបាលបន្ត។ ជំងឺនេះត្រូវការថវិកាច្រើនណាស់សម្រាប់សង្គ្រោះជីវិតលោក ម៉េង ម៉ៅមេត្តា។ លោកចង់ជួយកូនខ្មែរជាបន្តទៀតណាស់។ សូមសប្បុរសជនមេត្តាជួយដោយក្តីអនុគ្រោះ។ ទាក់ទង ភិក្ខុ ជាម សុជាតិ ទូរស័ព្ទលេខ ០១២ ២២៧ ២០០ Posted…

បទ ជីវិតអ្នកបួស និពន្ធដោយ ភិក្ខុ ជាម សុជាតិ ច្រៀងដោយ លោក ទឹង ប៊ុនតែម

សែនស្រណោះ អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍នេះច្បាស់ សូមរីករាយសណ្តាប់ចម្រៀងមួយបទមានចំណងជើងថា ជីវិតអ្នកបួស និពន្ធដោយ ភិក្ខុ ជាម សុជាតិ ច្រៀងដោយ លោក ទឹង ប៊ុនតែម Like share &comment Posted by Cheam Socheat on Wednesday, May 16, 2018

សកម្មភាពមនុស្សធម៌

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងក្រុមការងារបានយកសម្ភារៈជូនប្អូនស្រី អ៊ុំ ស្រីភ័ស្ត នៅម្តុំស្ទឹងមានជ័យ ដែលរើសអេតចាយចិញ្ចឹមកូន។ យោងតាមការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី ហើយពេលនេះមកជួបគាត់ផ្ទាល់ហើយ។ រាជធានីភ្នំពេញ,ថ្ងៃទី ២១ ខែមិថុនា ព.ស.២៥៦១/២១៧ https://www.facebook.com/socheat.cheam.75/videos/708853759298866/

សីលធម៌មានប្រភពចេញពី

សីលធម៌មានប្រភពចេញពី៖ -ទំនៀមទម្លាប់ប្រពៃណី ៖ នៅក្នុងសង្គមនៃការរស់នៅរបស់មនុស្សជាតិ គឺ តែងតែប្រព្រឹត្តនូវអ្វីមួយទៅតាមមនោគតិរបស់ខ្លួនជាដរាបទាំងល្អ ទាំងអាក្រក់។ ការប្រពឹត្តរបស់មនុស្សក៏ក្លាយទៅជាទម្លាប់ ហើយទម្លាប់យូរៗក្លាយទៅជាប្រពៃណី តែម្តង។ ទង្វើរបស់មនុស្សមានការវិវឌ្ឍទៅតាមសម័យកាល ហើយមនុស្សក៏ចេះខ្មាស់ អៀននៅរាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់មនុស្សទូទៅដែរ។ ការខ្មាស់អៀននេះ បានវិវឌ្ឍទៅជាសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃតែម្តង។ បើទំនៀមទម្លាប់ សង្គមបែបណា សីលធម៌ក៏បែបនោះដែរ ពីព្រោះកាលណា យើងនិយាយពីសីលធម៌ គឺសំដៅដល់ទំនៀមទម្លាប់ហើយដែលជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ ក្នុងសង្គម មនុស្សតែងមានសីលធម៌រាងៗខ្លួន ។ -មនសិការ ៖ ជាសីលធម៌ទេពសភាវៈគតិដែលជាសំឡេងអមតៈអស្ចារ្យ។ មនសិការជាចៅក្រមដ៏ក្រមដ៏ត្រឹមត្រូវបំផុត ។…

តើការបួសជាព្រះសង្ឃស្រួលណាស់មែនទេ?

បទសម្ភាសន៍អំពីបុណ្យមហាបំបួសកុលបុត្រ ២៥០ អង្គ តើការបួសជាព្រះសង្ឃស្រួលណាស់មែនទេ? តើការបួសមានសារៈសំខាន់អ្វីខ្លះ? ចង់ដឹងទេ ? បើចង់ កុំភ្លេច …. មានចំណាប់អារម្មណ៍ទាក់ទងលេខ ០១២ ២២៧ ២០០/០៩៣ ២២៧ ២០០