ព័ត៌មាន

អង្គការអ.ស.ព. និងក្រុមការងារចុះពិនិត្យបណ្ណាល័យសាលាបឋមសិក្សាវត្តសាវាំង

សកម្មភាពខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ចុះពិនិត្យបណ្ណាល័យនៅសាលាបឋមសិក្សាវត្តសាវាំង ស្រុកមេសាង ខេត្តព្រៃវែង។ នៅសាលានេះសិស្សានុសិស្សចូលចិត្តអានសៀវភៅជាប្រចាំដោយមានអ្នកគ្រូដឹកនាំការអាន និងពន្យល់បន្ថែម។ ប៉ុន្តែគួរអោយស្តាយដោយសារសៀវភៅនៅខ្វះខាតច្រើនមិនអាចបំពេញតាមតម្រូវការរបស់កុមារបាន ទើបអង្គការ អ.ស.ព.សម្រេចចិត្តខិតខំប្រឹងប្រែងស្វែងរកសៀវភៅសម្រាប់ជូនសាលាបឋមសិក្សាមួយនេះដែលនៅដាច់ស្រយ៉ាលពីប្រជុំជន ចុងកាត់មាត់ញ៉ក ពិបាកក្នុងការធ្វើដំណើរណាស់។ យើងត្រូវតែលើកទឹកចិត្ត គាំទ្រ ជួយឧបត្ថម្ភ តាមអ្វីដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិយើង។ អាចទំនាក់ទំនង 012 227 200/ 093 227 200

បណ្តុះបណ្តាលកុំព្យូទ័រវគ្គដំបូងដល់ព្រះសង្ឃ

នេះជាសកម្មភាពអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាចាប់ផ្តើមបណ្តុះបណ្តាលកុំព្យូទ័រវគ្គដំបូងដល់ព្រះសង្ឃសមណសិស្សនៅកុដិលេខ២២ វត្តមហាមន្ត្រី សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ៨ដល់ម៉ោង៩យប់។ ជំហានដំបូងបានកូនសិស្សតែបីព្រះអង្គទេ ព្រោះអង្គការមិនមានកុំព្យូទ័រគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពរបស់ខ្លួនឡើយ។

កម្មវិធីចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន២៦៥នាក់

ខ្ញុំព្រះករុណា ភិក្ខ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងក្រុមការងារ អ.ស.ព.សាខាខេត្តព្រៃវែង បានចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស២៦៥នាក់ និងចែកជូនថវិកាបន្តិចបន្តួចដល់ក្មេងៗនៅតាមភូមិ។ ថ្វីត្បិតតែរបស់តិចមែន ប៉ុន្តែនេះជារបៀបនៃការបង្រៀនមនុស្សអោយចេះធ្វើល្អសម្រាប់សង្គមជាតិយើង។

ឧបាសិកា លី រ៉ាដា ស.ហ.រ ឧបត្ថម្ភអង្គការ អ.ស.ព

ខ្ញុំព្រះករុណា ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសទ្ធាទឹកចិត្តដ៏បរិសុទ្ធរបស់ញោម ឧបាសិកា លី រ៉ាដា សហរដ្ឋអាមេរិក ដែលបានចូលរួមឧបត្ថម្ភអង្គការចំនួន ៥០ដុល្លារ សម្រាប់បំពេញការងារមនុស្សធម៌ ជួយកុមារក្រីក្រ កុមារទីទាល់គ្មានទីពឹង កុមារងាយរងគ្រោះជាដើម។ ជាពិសេសគឺផ្តល់ឱកាសអោយកុមារបានសិក្សារៀនសូត្រផ្នែកសីលធម៌ ភាសាខ្មែរ ភាសាអង់គ្លេស និងកុំព្យូទ័រ ។ សូមជូនពរញោមសមប្រកបជួបប្រទះតែពុទ្ធវរពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាត។ សង្ឃឹមថា ញាតិញោមទាំងក្នុង…

សូមថ្លែងអំណរគុណចំពោះ លោក ស្រុន លាងអាន ព្រមទាំងកូនស្រី កញ្ញា អាន លឹមហួរ

ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណចំពោះ លោក ស្រុន លាងអាន ព្រមទាំងកូនស្រី កញ្ញា អាន លឹមហួរ ដែលបានឧបត្ថម្ភដល់អង្គការ អ.ស.ព.ក្នុងការបំពេញការងារមនុស្សធម៌ និងផ្តល់ឱកាសអោយកុមារក្រី កុមារខ្វះខាត បានសិក្សារៀនសូត្របន្ត សូមជូនពរញោម និងកូនជួបក្តីសុខចម្រើនគ្រប់ប្រការ

កម្មវិធីបុណ្យមហាបំបួសកុលបុត្តកុលធីតា​ ២៥០ រូប

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងពុទ្ធបរិស័ទរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមធ្វើកម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនាដល់កុលបុត្តចំនួន ២៥០ រូប ជាភិក្ខុចំនួន ៣០ អង្គ សាមណេរ ១៤០ អង្គ និងដូនជីតាជីចំនួន ៨០ រូប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃពុធទី ៦ ខែ កក្កដា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃ៩កើត ខែអាសាឍ…

ម្មវិធីទូរសទ្សន៍ NBT ប៉ុស្តិ៍លេខ ១១ នៅប្រទេសថៃធ្វើកិច្ចសម្ភាសន៍ជាមួយព្រះអង្គ កែវ រតនៈ ប្រធានមូលនិធិពុទ្ធសាសនានៃ BSD

ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៦ បានទទួលភារៈពីព្រះតេជគុណសោភណបណ្ឌិត សាកលវិទ្យាធិកាមហាចូឡាខនកែន ចូលរួមកម្មវិធីទូរសទ្សន៍ NBT ប៉ុស្តិ៍លេខ ១១ ប្រធានបទ “បណ្ឌិតមហាចូឡាជាមួយសហគមអាស៊ាន” អ្នកចូលរួមមានៈ -ព្រះតេជគុណសោភណបណ្ឌិត សាកលវិទ្យាធិកាមហាចូឡាខនកែន -ព្រះមហាកែវ រតនៈ តំណាងព្រះសង្ឃខ្មែរ -ភិក្ខុ ទូវៀន ត្រាន់ តំណាងព្រះសង្ឃវៀតណាម -ភិក្ខុ ដែន ឆៃ តំណាងព្រះសង្ឃឡាវ

សកម្មភាពមនុស្សធម៌របស់អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា

សកម្មភាពមនុស្សធម៌ ថ្ងៃ១២កើត ខែពិសាខ ឆ្នាំ វក អដ្ឋស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ក្រោមការដឹកនាំរបស់ព្រះតេជគុណ ឧត្តរប្បញ្ញោ ជាម សុជាតិ ជាប្រធាន និងលោក ម៉េង ម៉ៅមេត្តា ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង ព្រមទាំងបុគ្គលិកទាំងអស់​ បានចុះអប់រំសីលធម៌ ចរិយាធម៌ និងលើកទឹកចិត្ត ចែកសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សចំនួន ២៦៥នាក់ និងលោកគ្រូអ្នកចំនួន ៦នាក់ ស្ថិតនៅសាលាបឋមសិក្សាវត្តសាវាំង…

សារថ្វាយពរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ នរោត្តម សីហមុនី

ទូលព្រះបង្គំ ភិក្ខ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធាន និងបុគ្គលិកអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្វសាធុកាពរជ័យ ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៦៣ យាងចូល ៦៤ ព្រះវស្សា នៃ ព្រះករុណាសម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ជីវិតតម្កល់ លើត្បូង ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយនេះ ទូលព្រះបង្គំសូមអំណរសាទររីករាយក្រៃលែងប្រកបដោយកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមវត្ថុស័ក្តិសិទ្ឋិក្នុងលោក និងទេវតាព្រះនាងមណ្ឌាទេវី ជួយប្រោះព្រំ…

សូមថ្លែងអំណរគុណញោម ឈិត ដាវច័ន្ទសិដា និងញោម កែវ សុវណ្ណ ព្រមទាំងបុត្រដែលបានឧបត្ថម្ភបច្ច័យទិញសៀវភៅ

ថ្ងៃនេះខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការ បាននិមន្តរកទិញសៀវភៅនៅបណ្ណាគារត្រៃរតន៍មួយចំនួនសម្រាប់តម្កល់ទុកនៅក្នុងបណ្ណាល័យអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសអោយកុមារកំព្រា កុមារក្រីក្រ កុមារខ្វះខាតដែលមករៀននៅអង្គការបានអាន។ សៀវភៅមានច្រើនទៀតដែលអង្គការត្រូវការសម្រាប់កុមារផង។ នេះជាជំហានដំបូងដែលបណ្តុះកុមារអោយចូលចិត្តអានសៀវភៅ។ មានតែការអានសៀវភៅទេដែលអាចផ្លាស់ប្តូរពិភពលោកនេះបាន។ សូមថ្លែងអំណរគុណញោម ឈិត ដាវច័ន្ទសិដា និងញោម កែវ សុវណ្ណ ព្រមទាំងបុត្រដែលបានឧបត្ថម្ភបច្ច័យទិញសៀវភៅនេះ និងអរគុណបងម្ចាស់បណ្ណាគារផងដែលបានប្រគេនសៀវភៅបន្ថែមចំនួន១៤ក្បាល។ សូមជូនពរញោម ជួបក្តីសុខចម្រើនគ្រប់ប្រការ ជោគជ័យគ្រប់កិច្ចការងារ។

ប្រធានអង្គការនាំយកថវិកាដែលជាសទ្ធារបស់ឧ.សិ. ឈិត ដាវច័ន្ទសិដា ឧ.ស. កែវ សុវណ្ណ នៅសហរដ្ឋអាមេរិក

ថ្ងៃនេះយកថវិកាចំនួន២០០ដុល្លារដែលជាសទ្ធារបស់ឧបាសិកា ឈិត ដាវច័ន្ទសិដា ឧបាសក កែវ សុវណ្ណ នៅសហរដ្ឋអាមេរិក សម្រាប់កសាងបន្ទប់ទឹកចំនួន២ដែលត្រូវចំណាយថវិកា​ប្រមាណ​ជា៥០០ដុល្លារ តែឥឡូវនៅខ្វះ៣០០ដុល្លារទៀត ។ សូមជូនពរញោមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងទទួលជោគជ័យក្នុងឆាកជីវិត។ ការធ្វើបន្ទប់ទឹកបន្ថែមនេះ ព្រោះអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាត្រូវរៀបចំពិធីបុណ្យមហាបំបួសចំនួន២៥០អង្គ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ខែកក្កដា រហូតដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។ ព័ត៌មានលម្អិតទាក់ទង ទូរស័ព្ទលេខ ០១២ ២២៧ ២០០/០១០ ៣០ ៣៦ ១៦ សូមអរព្រះគុណ និងអរគុណ។

លោក ម៉េង ម៉ៅមេត្តា ចូលរួមពិធីបុណ្យសពឧបាសក គង់ វ៉ន

ព្រៃវែង: ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំបាទម៉េង ម៉ៅមេត្តា ប្រធាន និងក្រុមការងារនៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង តំណាងឲ្យព្រះមហាជាម សុជាតិ ប្រធាន អង្គការ ព្រះមហាកែវ រតនៈ ប្រធានមូលនិធិព្រះពុទ្ធសាសនា ព្រះមហា វឿន សារ៉ន ព្រះធានមូលនិធិព្រះពុទ្ធសាសនា សាខាខេត្តព្រៃវែង បានយកបច្ច័យចំនួន១៧០០០០រៀល (១៧ម៉ឺនរៀល) និងសាដក២កញ្ចប់ ចូររួមពិធីបុណ្យសពឧបាសក គង់ វ៉ន ដែលទទួលមរណភាពនៅថ្ងៃចន្ទ័ ១១ រោច…

អ.ស.ព.នឹងប្រារព្ធពិធីបុណ្យមហាបំបួសនៅដើមខែកក្កដា

នៅថ្ងៃ១១រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៥៩/២ ឧសភា ២០១៦ ព្រះតេជគុណ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងព្រះតេជគុណ កែវ រតនៈ បានចុះបំពេញការងារសាសនកិច្ចដើម្បីស្វែងរកការគាំទ្រពីអាជ្ញាធរដែនដី ក៏ដូចជាថ្នាក់ដឹកនាំព្រះសង្ឃក្នុងសង្គាត់ព្រែកលៀបក្នុងការប្រារព្ភពិធីមហាបំបួសកុលបុត្រ សីលវន្ត សីលវតី ចំនួន ២៥០អង្គ។ បន្ទាប់ពីជំនួបជាមួយអាជ្ញារធរមូលដ្ឋានហើយ ព្រះតេជគុណ ជាម សុជាតិ និងព្រះតេជគុណ កែវ រតនៈបាននិមន្តចូលថ្វាយបង្គំព្រះគ្រូមង្គលវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទ…

កម្មវិធីព្រះគុណម៉ែ

ខេត្តកំពង់ចាម៖ នៅថ្ងៃ ៧ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក្ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៦ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះតេជគុណ ជាម សុជាតិ បានចូលរួមកម្មវិធីកម្មវិធី ព្រះគុណម៉ែ ដែលប្រារព្ភធ្វើឡើងនៅវត្តគិរីសាលវន្ត ហៅវត្តថ្មីដែលស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងឧកាសដ៏ថ្លៃថ្លានោះព្រះតេជគុណ ជាម សុជាតិ បានចូលរួមសំដែងព្រះធម្មវិសេសទេសនា ដែលប្រកបដោយអត្ថន័យអប់រំដ៏ជ្រាលជ្រៅទៅដល់ នវភិក្ខុ សាមណេរ…

ប្រធាន អ.ស.ព. ចូលរួមពិធីបុណ្យមហាបំបួស

ខេត្តកំពង់ឆ្នាំង៖ ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្តចូលរួមផ្តល់ឱវាទក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រចំនួន ៣០០អង្គ/នាក់ នៅវត្តថ្មី ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនៅថ្ងៃ ៦ រោច ខែចេត្រ ឆ្នាំ វក អដ្ឋស័ក្ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ ២០១៦។ ជាពិសេសជាងនេះទៅទៀត ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហាជាម សុជាតិ…

ថ្ងៃបងស្រី ចូវ រចនា បានយកបច្ច័យឧបត្ថម្ភអង្គការចំនួន៨០០០០៛..

ថ្ងៃបងស្រី ចូវ រចនា បានយកបច្ច័យឧបត្ថម្ភអង្គការចំនួន៨០០០០៛ និងជូនដល់អ្នកក្រីក្រព្រមទាំងទិញថ្នាំជូនគាត់សម្រាប់លាបអោយកូន។ ទឹកចិត្តសប្បុរសគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ

បទសម្ភាសជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍

ពត៌មាន៖ បទសម្ភាសរវាងព្រះតេជគុណ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃពុធទី៩ ខែមីនា ឆ្នាំ២០១៦ ស្តីអំពីកិច្ចកម្មរបស់អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ក្នុងគោលដៅដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាន និងជួយសម្រាលជីវភាពរស់នៅរបស់កុមារកំព្រា និងគ្រួួសារមួយចំនួននៅខេត្តព្រៃវែង និងបណ្តាខេត្តមួយចំនួនទៀត។ News: An interview by SEATV with venerable master Cheam Socheat, founder of Organization of Buddhist Social Development…

សេចក្តីថ្លែងអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាជិក សមាជិកាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចូលរួមក្នុងពិធីបុណ្យពុទ្ធភិសេក ប្រគេនចង្ហាន់ព្រះសង្ឃ១០០អង្គ និងប្រគេនចីវរចំពោះ ព្រះសង្ឃ៤០ព្រះអង្គ នៅថ្ងៃទី១២ ០៣ ២០១៦ នេះ ក្នុងនាមប្រធានអង្គការ អភិវឌ្ឍសង្គម បែបពុទ្ធសាសនា អាត្មាភាព…