ព័ត៌មាន

សូមថ្លែងអំណរគុណឧបាសិកា ទេស ថាច នៅសហរដ្ឋអាមេរិក

ការបំពេញបុណ្យដ៏ខ្ជាប់ខ្ជួនដែលប្រជាពុទ្ធបរិស័ទ្ទខ្មែរតែងប្រព្រឹត្តធ្វើទោះនៅក្នុងស្រុក ឬនៅឆ្ងាយមាតុប្រទេសរបស់ខ្លួនបានក្លាយទៅជាទម្លាប់ដ៏ល្អ និងចាក់ឫសយ៉ាងជ្រៅទៅក្នុងបេះដូងគ្រប់ខេមរារួចទៅហើយ។ ឲ្យតែមានកម្មវីធីបុណ្យកុសលផ្សេងៗ ប្រជាខេមរាទាំងនោះតែងចូលរួមឧបត្ថម្ភមិនដាច់ ឬខកខានឡើយ។ ហើយក្នុងកម្មវីធីបុណ្យមហាបំបួសនេះក៏មានខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសបានជួយជ្រួមជ្រែងយ៉ាងច្រើនដែរ ជាពិសេសញោមឧបាសិកា ទេស ថាច ជាតឹកតាំងស្រាប់។ ញោមឧបាសិកា ទេស ថាច គ្រាន់តែបានដឹងថាអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានឹងប្រារព្ភបុណ្យមហាបំបួសកុលបុត្រ សីលវន្ត និងសីលវតី ២៥០ អង្គ/រូបភ្លាមញោមក៏បានត្រេកអរចូលរួមឧបត្ថម្ភក្នុងកិច្ចបំបួសនេះភ្លាម។ ដូចនេះខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ស្រស់ថ្លាប្រកបដោយបុញ្ញកុសលរបស់ឧបាសិកា ទេស ថាច នៅសហរដ្ឋអាមេរិកដែលបានចូលបំបួសសាមណេរចំនួន…

សេចក្តីថ្លែងអំណរគុណ ព្រះគ្រូរតនវិសុទ្ធិ ឆាត សុឆេត

ដោយបានទទួលដំណឹងថាអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានឹងប្រារព្ភពិធីមហាបុណ្យបំបួសកុលបុត្រចំនួន ២៥០ រូបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ប្រជាពុទ្ធបរិស័ទ្ទជាច្រើនទាំងគ្រហស្ថ ទាំងបព្វជិត ទាំងក្នុងនិងក្រៅប្រទេសបានចូលរួមគាំទ្រកម្មវីធីនេះយ៉ាងសស្រាក់សស្រាំ។ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាពិជាមានអំណរជាខ្លាំងដែលបានទទួលការគាំទ្រ និងការឧបត្ថម្ភជាសម្ភារៈ និងថវិកាជាច្រើនពីសំណាក់ពុទ្ធបរិស័ទ្ទគ្រប់ទិសទី ក្នុងនោះព្រះគ្រូរតនវិសុទ្ធិ កិត្តិវណ្ណោ ឆាត សុឆេត ក៏បានគាំទ្រយ៉ាងពេញទំហឹងដែរ។ ទោះបីព្រះអង្គមិនទាន់បាននិមន្តយាងមកមាតុប្រទេសវិញ ព្រះអង្គបានចូលរួមឧបត្ថម្ភជាថវិកាចំនួន ២៥០ ដុល្លារសហរដ្ឋអាមេរិច ក្នុងកិច្ចបុណ្យមហាបំបួសនេះខណៈដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅឯប្រទេសសហរដ្ឋអាមេរិច។ ក្នុងនាមជាប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ខ្ញុំព្រះករុណា ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះគ្រូរតនវិសុទ្ធិ កិត្តិវណ្ណោ ឆាត…

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះញោម កេត ចាន់សាវុធ និងញោមឧបាសិកា អ៊ុយ ចិន្តា

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសទ្ធាទឹក៏បរិសុទ្ធរបស់ញោម កេត ចាន់សាវុធ និងញោមឧបាសិកា អ៊ុយ ចិន្តា ព្រមទាំងបុត្រដែលបានឧបត្ថម្ភដល់អង្គការក្នុងការបំពេញការងារមនុស្សធម៌នូវថវិកាចំនួន ១០០០០០៛(១០ម៉ឺនរៀល)សម្រាប់ខែឧសភា និងខែមិថុនា។ សូមជូនពរញោមជួបក្តីសុខចម្រើនគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេស សូមអោយក្លាយជាបច្ច័យរួចផុតចាកទុក្ខទាំងពួង។

អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧបាសិកា Synath Suon

ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសទ្ធាទឹកចិត្តដ៏សប្បុរសរបស់ញោមឧបាសិកា Synath Suon សហរដ្ឋអាមេរិក ដែលបានចូលរួមបុណ្យបំបួសកុលបុត្រចំនួន១០០$ និងបវារណាបច្ច័យបួនអាត្មាភាព៥០$ផងដែរ។ សូមប្រសិទ្ធិពជ័យសិរីមង្គលិបុលសុខគ្រប់ប្រការចូរចម្រុងចម្រើនកើតមានដល់ញោមកុំបីឃ្លាតទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិបានបរិបូណ៌ដោយចរិយាសម្បត្តិ បញ្ញាសម្បត្តិ ភោគសម្បត្តិ អរោគសម្បត្តិ និងញាតិសម្បត្តិ ជានិរន្តរ៍តរៀងទៅ។

ចុះអប់រំសីលធម៌ ចរិយាធម៌ តាមមាគ៌ាពុទ្ធសាសនានៅសាលាបឋមសិក្សាក្តីចាស់

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ០១៦ ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងក្រុមការងារ ព្រះសង្ឃ និងញាតិញោមបានចុះអប់រំសីលធម៌ ចរិយាធម៌ តាមមាគ៌ាពុទ្ធសាសនានៅសាលាបឋមសិក្សាក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដល់សិស្សានុសិស្សចំនួន៤៩០នាក់ ។ ក្នុងនោះអង្គការក៏បាននាំយកសម្ភារៈមួយចំនួនសម្រាប់ចែកជូនមាន៖ ១.សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ១ បន្ទាត់ ថវិកា៤០០០៛ និងនំប័ុង១ដើម។ ជាពិសេសគឺសិស្សពូកែពីលខ១ដល់លេខ៣ចំនួន៣០នាក់ ដែលចំណាត់ថ្នាក់លេខ១ក្នុង១នាក់ទទួលបានថវិកា៣០០០០៛ ឯលេខ២ក្នុង១នាក់ទទួលបានថវិកា២០០០០៛ និងលេខ៣ក្នុង១នាក់ទទួលបានថវិកា១០០០០៛។ ២.លោកគ្រូអ្នកគ្រូ១៤នាក់…

សូមថ្លែងអំណរគុណចំពោះលោក សំ អោក ជា និងសូវុទ្ធា

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាមសុជាតិប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សទ្ធាទឹកចិត្តដ៏បរិសុទ្ធរស់ លោក សំ អោក ជា និងសូវុទ្ធា ជា ព្រមទាំងបុត្រ( Sam ok chea and sovuthea o. Chea) សហរដ្ឋអាមេរិក ដែលបានចូលរួមជាវកព្យូទ័រ១គគ្រឿងចំនួន១០០ដុល្លារ សម្រាប់តម្កល់ទុកក្នុងអង្គការដើម្បីផ្តល់ឱកាសឲ្យព្រះសង្ឃ និងកុមារក្រីក្របានសិក្សារៀនសូត្របន្ថែម។ សូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការចូរកើតមានដល់ក្រុគ្រួសារញោមជានិរន្តរ៍តរៀងទៅ។

សូមថ្លែងអំណរគុណលោកសុខ កុសល និងភរិយា

ក្នងនាមប្រធាន និងក្រុមការងារ នៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង សូមថ្លែងអំណរគុណលោកសុខ កុសល និងភរិយា ដែលបានឧបត្ថម្ភកុំព្យួទ័រមួយគ្រឿង សម្រាប់កុមារក្រីក្រសិក្សារៀនសូត្រ។ សូមជូនពរជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងគ្រួសារ។ ប្រសិនបើសប្បុរសជនចង់ផ្តល់វិភាគទាន សូមទំនាក់ទំនងតាមរយៈលេខខ្ញុំបាទម៉េង ម៉ៅមេត្តា ០១៥ ៣២ ៧៥ ៧៧ សូមអរគុណ..!

សូមថ្លែងអំណរគុណ

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកខៀវ គឹមឆាយ និងអ្នកស្រី ញែម សុគន្ធថាវី ព្រមទាំងបុត្រ នៅ Atlanta, Georgia,USA ដែលបានចូលរួមបំបួសកុលបុត្រជាភិក្ខុចំនួន៥ព្រះអង្គ២៥០ដុល្លារ។ សូមជូនពរញោមសមប្រកបជួបប្រទះសេចក្តីសុខចម្រើនគ្រប់ប្រការ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ការប្រកបកិច្ចការងារអ្វីសូមទទួលបានជោគជ័យជានិរន្តរ៍។

ថ្លែងអំណរគុណឧបាសិកា វង្ស គុម ឈួ

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះញោមឧបាសិកា Vuong Khom chu រស់នៅទីក្រុងអាត្លាន់តា រដ្ឋជចា ប្រទេសសហរដ្ឋអាមេរិច ដែលបានចូលរួមឧបត្ថម្ភបុណ្យមហាបំបួសកុលបុត្រ និងបង្រៀនសីលធម៌ដល់ នវភិក្ខុ សាមណេរ និងសីលវន្ត សីលវតី ចំនួន២៥០ រូប។ ញោមឧបាសិកាបានចូលរួមបំបួសកុលបុត្រជាសាមណេរ ៣ព្រះអង្គ ៩០ដុល្លារ និងបច្ច័យបួន ១០ដុល្លារ។ សូមជូនពរញោមសមប្រកបជួបប្រទះសេចក្តីសុខចម្រើនគ្រប់ប្រការ ពុទ្ធពរបួនប្រការគឺ អាយុ…

ថ្លែងអំណរគុណបាសិកា អ៊ុក ឡាំ និងបុត្រ

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧបាសិកា អ៊ុក ឡាំ ព្រមទាំងបុត្រ នៅ ទីក្រុងអាត្លាន់តា រដ្ឋចចា ប្រទេសសហរដ្ឋអាមេរិច ដែលមានសទ្ធាជ្រះថ្លាបានចូលរួមមហាបំបួសកុលបុត្រ និងបង្រៀនសីលធម៌ដល់ នវភិក្ខុ សាមណេរ និងសីលវន្ត សីលវតី ចំនួន ២៥០ រូប។ បាសិកា អ៊ុក ឡាំ ព្រមទាំងបុត្របានឧបត្ថម្ភចូលបំបួសជាសាមណេរ ១ព្រះអង្គ ៣០ដុល្លារ បំបួសភិក្ខុ១ព្រះអង្គ៥០ដុល្លារ និងចូលធ្វើបន្ទប់ទឹកចំនួន៥០ដុល្លារ។…

អបអរសាទរទិវាកុមារអន្តរជាតិខួបទី៦៧

ក្នុងឧ៌កាស ទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៦ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) ដឹកនាំដោយព្រះតេជគុណ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការ បានរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅទីស្នាក់ការ អ.ស.ព. សាខាខេត្តព្រៃវែងដែលមានការចូលរួមពីសំណាក់ លោកប្រធានអង្គការ អ.ស.ព. សាខាខេត្តព្រៃវែង ព្រះតេជគុណ វឿន សារ៉ន ប្រធានមូនិធិពុទ្ធសាសនាសាខាខេត្តព្រៃវែង លោកបណ្ឌិត(អន្ទិត) អឿន អេន ប្រធានផ្នែកគ្រប់គ្រងកម្មវិធី និងលោកបណ្ឌិត(អន្ទិត)…

សារជូនពរទិវាកុមារអន្តរជាតិ ខួបទី ៦៧

ក្នុងឱកាសដ៏ថ្លៃថ្លានៃទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៦ នេះ អាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការ និងបុគ្គលិកទាំងអស់នៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមចម្រើនពរ និង ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាណាព្យាបាលកុមារ សូមមេត្តាចូលរួមទាំងអស់គ្នាក្នុងការគោរពសិទ្ធិ លើកកម្ពស់ការអប់រំកុមារ ដោយបញ្ជូនកូន ចូលសាលារៀន លុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើកុមារ និងពលកម្មកុមារ ។ សូមអាណាព្យាបាល មាតាបិតា សាលារៀន ក្រសួងអប់រំ និងជាពិសេសសង្គមទាំងមូល នាំគ្នាយកចិត្តទុកដាក់លើកុមារដោយមិនប្រកាន់និន្នាការ ពួកក្រុម…

សកម្មភាពអប់រំសីលធម៌ និងចែកសម្ភារៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃ ៩រោច ខែវិសាខ ព.ស.២៥៦០ ត្រូវនឹងថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ ព្រះតេជគុណ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) បានដឹកនាំក្រុមការងារចុះចែកសម្ភារៈមាន៖ ថវិកា១០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម មីមួយកេះធំ ទឹកស៊ីអុីវមួយយូរ នំបុ័ង ៨០ដើម អាវយឺត ៥៨អាវ និងសិក្ខូបករណ៍ ជាច្រើនទៀតដល់កុមារកំព្រា យុវជពិការ និងស្រ្តីក្រីក្រដែលស្ថិតនៅក្នុងអង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ…

ថ្លែងអំណរគុណអ្នកស្រី សយ សុផារីណា និងបុត្រ នៅ Nashville,Tennessee,USA

ដោយបានឃើញការផ្សព្វផ្សាយពីពិធីបុណ្យមហាបំបួសកុលបុត្រ សីលវន្ត សីលវតីចំនួន ២៥០អង្គ/នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃពុធទី ៦ ខែ កក្កដា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃ៩កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃពុធ ទី ១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅវត្តក្តីចាស់ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា…

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះញាតិញោោមនៅសហរដ្ឋអាមេរិក

ខ្ញុំព្រះករុណាអាត្មាភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះញាតិញោោមនៅសហរដ្ឋអាមេរិកដែលបានចូលឧបត្ថម្ភបំបួសកុលបុត្រមាន៖ ១.លោកស្រី ឈិតដាវ គុណទ្រី ចូលឧបត្ថម្ភបំបួសភិក្ខុ ១ ព្រះអង្គ ៥០ដុល្លារ និងសាមណេរ ១ ព្រះអង្គ ៣០ដុល្លារ។ ២.លោកស្រី ឈិតដាវ សុខានី ចូលឧបត្ថម្ភបំបួសភិក្ខុ ៥ព្រះអង្គ ២៥០ដុល្លារ។ ៣.លោកស្រី ឈិតដាវ ចិត្រា ចូលឧបត្ថម្ភបំបួសភិក្ខុ ១ ព្រះអង្គ ៥០ដុល្លារ…

សូមថ្លែងអំណរគុណឧបាសិកា សៅ ផល្លា សហរដ្ឋអាមេរិក

ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសទ្ធាទឹករបស់ឧបាសិកា សៅ ផល្លា សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភបច្ច័យ១០០ដុល្លារសម្រាប់ទិញកុំព្យូទ័រមួយគ្រឿងតម្កល់ទុកក្នុងអង្គការដើម្បីផ្តល់ឱកាសដល់ការសិក្សារៀនសូត្រផ្នែកកុំព្យូទ័រនេះដល់ព្រះសង្ឃ កុមារគ្មានទីពឹង កុមារក្រីក្រខ្វះខាតជាដើម។ អ.ស.ព.បណ្តុះបណ្តាល ភាសាអង់គ្លេស សីលធម៌ ភាសាខ្មែរ បំណិនជីវិត និងកុំព្យូទ័រដល់កុមារៗកម្ពុជាទៅតាមអ្វីដែលអាចធ្វើបាន។ សូមជូនពរញោជួបក្តីសុខចម្រើនគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ច

កុមារស្ម័គ្រចិត្តសម្អាតបរិស្ថាន ដឹកនាំដោយ លោក ម៉េង ម៉ៅ

ព្រៃវែង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៦ លោក ម៉េង ម៉ៅមេត្តា ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) សាខាខេត្តព្រៃវែង បានដឹកនាំកុមារងាយរងគ្រោះ កុមារគ្មានទីពឹង កុមារខ្វះខាតជីវភាពឲ្យចូលរួមសម្អាតបរិស្ថាននៅក្នុងបរិវេណ អង្គការ អ.ស.ព. ខេត្តព្រៃវែង។ នេះជាការមេរៀនដ៏ល្អប្រពៃមួយ និងជាគំរូល្អសម្រាប់សាធារណៈជនថា ការរស់នៅក្នុងសង្គមដោយមានការទទួលខុសត្រូវ ជាពិសេសចំពោះបរិស្ថានជុំវិញខ្លួន និងប្រទេសជាតិរបស់ខ្លួនទាំងមូល។ គ្រប់គ្នាមិនត្រូវបោះសម្រាមចោលផ្តេសផ្តាស មិនត្រូវប្រមាថដោយគ្រាន់តែគិតថា សម្រាមតិចតូច បោះចោលក៏មិនអីដែរ មិនស្លាប់អ្នកណាឡើយ។ បើតិចតូចមែនវាអីទេ បើតែម្នាក់ដែលបោះចោលសម្រាមផ្តេសផ្តាសវាមិនជាថ្វីទេ តែបើគ្រប់គ្នាមានឥរិយាបថបែបនេះទៅវិញ…

សកម្មភាពជូនអាហារដល់កុមារងាយរងគ្រោះ នៅសាខាខេត្តព្រៃវែង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាផ្តល់ទាំងចំណេះដឹង ផ្តល់ទាំងអាហារសម្រន់។ នេះជាសកម្មភាពរបស់លោក ម៉េង ម៉ៅមេត្តា និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង បានរៀបចំអាហារជូនកុមារក្រីក្រ កុមារគ្មានទីពឹង កុមារខ្វះខាត ដែលមករៀននៅ អ.ស.ព.។ អ្វីដែលយើង(អ.ស.ព.)ផ្តល់ជូនគាត់គឺ សីលធម៌ ភាសាអង់គ្លេស ភាសាខ្មែរ បំណិនជីវិត និងកុំព្យូទ័រ។ រួមគ្នាកសាងអំពើល្អដើម្បីសង្គមជាតិយើង។