ព័ត៌មាន

អបអរសាទរ ១ មិថុនា​ ទិវាកុមារអន្តរជាតិ

អបអរសាទរ ១ មិថុនា​ ទិវាកុមារអន្តរជាតិ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា កំពុងរៀបចំពិធីអបអរសាទរ១មិថុនា ឆ្នាំ២០១៧ នៅសាខាខេត្តព្រៃវេងក្រោមការរៀបចំដឹកនាំដោយ លោក ម៉េង ម៉ៅមេត្តាប្រធានសាខា និងក្រុមការងារនៃ​ អ.ស.ព.។ កុមារជាទំពាំងស្នងឫស្សី កុមារមានសិទ្ធិទទួលការគាំពារ និងការអប់រំស្មើភាពគ្នា។ កុមារត្រូវតែទទួលបានការយកចិត្តទុកដាក់ និងការថែរក្សាពីមនុស្សចាស់ ឬសង្គមជាងអ្វីទាំងអស់។ កុមារត្រូវទទួលបានការអប់រំប្រកបដោយចិរភាព។ លោក អាល់បឺត កាមុស (Albert Camus)បានបញ្ចេញទស្សនៈថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យ ព្រោះមនុស្សចាញ់បោកសង្គម។ មនុស្សត្រូវតែរស់ រស់ដើម្បីស្ថាបនាសង្គម។ មនុស្សតែងមានបញ្ហា…

តើការបួសជាព្រះសង្ឃស្រួលណាស់មែនទេ?

បទសម្ភាសន៍អំពីបុណ្យមហាបំបួសកុលបុត្រ ២៥០ អង្គ តើការបួសជាព្រះសង្ឃស្រួលណាស់មែនទេ? តើការបួសមានសារៈសំខាន់អ្វីខ្លះ? ចង់ដឹងទេ ? បើចង់ កុំភ្លេច …. មានចំណាប់អារម្មណ៍ទាក់ទងលេខ ០១២ ២២៧ ២០០/០៩៣ ២២៧ ២០០  

សូមថ្លៃងអំណរគុណ

ព្រៃវែង៖ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះគ្រូវិរិធម្មោ គង់ ហេន ព្រះចៅអធិការវត្តព្រែកខ្សាយ ដែលមានទឹកព្រះទ័យជ្រះថ្លាបាននិមន្តមកសួរសុខទុក្ខ និងបាននាំយកនំបពា្ចុក ព្រមទាំងសម្ភារៈមកជូនកុមារក្រីក្រ កុមារគ្មានទីពឹង កុមារងាយរងគ្រោះដែលមកសិក្សារៀនសូត្រនូវអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមេសា ព.ស.២៥៦០/២០១៧ ។ ក្នុងនោះមាន៖ – មាននំបញ្ចុក អង្ករ៥០គីឡូ មី១កេស ទឹកផ្លែឈើ១កេស និងបច្ច័យ២០ម៉ឺនរៀលសម្រាប់ឧបត្ថម្ភលោកគ្រូអ្នកគ្រូ។ សូមប្រគេនពរលោកម្ចាស់សុខព្រះកាយ និងជោគជ័យគ្រប់ភារកិច្ច៕

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាបាននាំយកថវិកាចំនួន ៥១០ ដុល្លារ

ថ្ងៃនេះ ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធាន និងលោក ម៉េង ម៉ៅមេត្តា ប្រធានសាខាខេត្ត ព្រមទាំងក្រុមការងារនៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំយកថវិកាចំនួន ៥១០ ដុល្លារ ដែលជាការបរិច្ចាគរបស់ព្រះសង្ឃ សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅជូនប្អូនស្រី វ៉ាន សារ៉ាន់ ដែលបានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ កន្លងទៅហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ អាគារព្រះសង្ឃ។ ប្អូនស្រី វ៉ាន់ សារ៉ាន់ ជាបុគ្គលិកល្អ…

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំយកសម្ភារៈឧបត្តម្ភមានមី និងថវិកាមួយចំនួនជូនដល់បុគ្គលិកស្ម័គ្រចិត្ត

ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំយកសម្ភារៈឧបត្តម្ភមានមី និងថវិកាមួយចំនួនជូនដល់បុគ្គលិកស្ម័គ្រចិត្តដែលបម្រើការងារនៅក្នុងអង្គការជាការលើកទឹកចិត្តដល់បងប្អូនក្រុមការងារយើង។ សម្ភារៈនេះ តិចតួចណាស់ បើប្រៀបធៀបទៅនឹងទឹកចិត្តដែលបងប្អូនបានលះបង់ដើម្បីកុមារក្រីក្រ ប៉ុន្តែ ជាទឹកចិត្តដែលមានចំពោះក្រុមការងារ។ អរគុណសម្រាប់ការលះបង់របស់បងប្អូន អ.ស.ព.ដែលស្ម័គ្រចិត្តជួយកុមារក្រីក្រជាមួយអង្គការ។ ក្នុងឆ្នាំថ្មីនេះ សូមជូនពរបងប្អូនទាំងអស់ជួបក្តិសុខចម្រើនគ្រប់ប្រការ និងជោគជ័យជានិរន្តរ៍។

ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃនេះ ព្រះតេជគុណ ស៊ុន ផល្លា និងលោក អឿន អេន តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំយកសំលៀកបំពាក់ទៅចែកជូនកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះ ដែលមកសិក្សារៀននៅអង្គការដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សំលៀកបំពាក់ក្នុងម្នាក់ទទួលបានមួយកំប្លេ៉។ យើងជូនទាំងសម្ភារៈប្រើប្រាស់ ទាំងចំណេះដឹង និងសីលធម៌ជូនដល់កុមារក្រីក្រដើម្បីរំដោះពួកគាត់ចេញពីគ្រោះអវិជ្ជា និងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពលសម្រាបជាតិសាសនាក្នុងពេលអនាគត។ សង្គមជាតិនឹងមានការផ្លាស់ប្តូរម្តងបន្តិចៗ ប្រសិនបើមានប្រជាពលរដ្ឋដែលពោរពេញដោយចំណេះដឹងខ្ពស់ច្រើន។ រួមគ្នាផ្លាស់ប្តូរគំនិតចាស់ ផ្លាស់យកគំនិតថ្មីប្រកបដោយបញ្ញា ជាតិសាសនាមានការអភិវឌ្ឍ។

សូមថ្លែងអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសទ្ធាទឹកដ៏សប្បុរសប្រកបព្រមដោយបញ្ញារបស់ញោមឧបាសិកា គួច ណារី និងស្វាមី ព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភដល់អង្គការក្នុងការបំពេញការងារមនុស្សធម៌ និងជួយរំដោះកុមារក្រីក្រចេញពីភាពអវិជ្ជាក្នុងវត្ថុបំណងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេនជាតិ និងសាសនានាពេលអនាគត។ សម្ភារៈមានដូចជា ១.សម្លៀកបំពាក់ចំនួន ៨០កំប្លេ៉ និងថវិកា ១០០ដុល្លារសម្រាប់អង្គការ ២.ប្រគេនចង្ហាន់ព្រះសង្ឃកុដិលេខ២២ចំនួន ៥០ដុល្លារ ៣.បវាណាបច្ច័យបួនចំនួន២០ដុល្លារ។ សូមជូនពរញោមម្ចាស់សទ្ធាជួបក្តីសុខចម្រើនគ្រប់ប្រការ អនុមោទនា

បទសម្ភាសស្តីពីចំណេះដឹងព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍសង្គមនៃសហគមអាស៊ាន

នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ ព្រះមហាជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបព្រះពុទ្ធសាសនា និងព្រះមហាខិន ហន ប្រធានផ្នែកបច្ចេកទេស បានផ្តល់បទសម្ភាសស្តីពីចំណេះដឹងព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍសង្គមនៃសហគមអាស៊ាន ដល់បណ្ឌិត ព្រះគ្រូបរិយត្តិធម្មវង្ស ជំនួយការសាកលវិទ្យាធិការ ផ្នែកគ្រប់គ្រង សាកលវិទ្យាល័យមហាចូឡាឡុងកន ខេត្តខនកែន ដោយមានព្រះមហាកែវ រតនៈ ជាអ្នកបកប្រែនិងសម្របសម្រួល។

គុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានបើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “គុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន” នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ក្រោមអធិបតីភាព ព្រះគ្រូ សិរីមុនី ស៊ុន ច័ន្ទសុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រៃវែង។ ក.សមាភាពចូលរួម ១.ព្រះគ្រូ សិរីមុនី ស៊ុន ច័ន្ទសុធា ព្រះបាឡាត់គណខេត្តព្រៃវែង ២.ព្រះអង្គគ្រូ ឥន្ទជោតិធម្ម ផុន ភក្តី និងព្រះថេរានុថេរៈប្រមាណ១០ព្រះអង្គ ៣.តំណាងការិយាល័យអប់រំយុវជន និងកីឡាស្រុកស្វាយអន្ទរ ៤.លោកប្រធានការិយាល័យធម្មការ និងសាសនា ស្រុកស្វាយអន្ទរ…

សប្បុរសជនបាននាំមកនូវសិក្ខូបរណ៍ និងគ្រឿងឧបភោគបរិភោគដ៏ច្រើន

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសន្តានទឹកព្រះទ័យ និងទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនជិតឆ្ងាយទាំងអស់មាន៖ ១.ព្រះញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តយស និងជាព្រះមេកុដិលេខ១១ វត្តឧណ្ណាលោម ២.ព្រះតេជគុណ កិត្តិសារោ វ៉ួត រ៉ាវន និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ៣.លោកគ្រូនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃសាលា​ឯកទេសអក្សរសាស្ត្រចិន អង់គ្លេស ព្រមទាំងពុទ្ធបរិស័ទបងប្អូនជនរួមជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាជាកម្លាំងញើសឈាមរកបានដោយលំបាកបំផុត មកចូលរួមចែករំលែក ផ្តល់អាហារ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ ផ្តល់ភាពកក់ក្តៅ និងថវិកា ក៏ដូចជាឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កុមារក្រីក្រ…

ការបង្ហាញសមត្ថភាពរបស់កុមារ

ការបង្ហាញសមត្ថភាពរបស់កុមារក្រីក្រដែលមកសិក្សារៀន និងទទួលការបណ្តុះបណ្តាលពីអង្គការរអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ជូនសាធារណជន ពុទ្ធបរិស័ទ បងប្អូន ភ្ញៀវកិត្តិយសដែលតែងតែគាំទ្រ និងឧបត្ថម្ភដល់អង្គការក្នុងកម្មវិធីបុណ្យផ្កាមហាសាមគ្គីនៅវត្តមហាមន្ត្រី កុដិលេខ២២ ។ #សូមអនុមោទនា!!! ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ គ.ស២០១៧ Www.bsdcambodia.org  

សកម្មភាពបណ្តុះបណ្តាលកុមារក្រីក្រ

សកម្មភាពក្រុមការងារ អ.ស.ព.កំពុងបណ្តុះបណ្តាលកុមារក្រីក្រ កុមារងាយរងគ្រោះ និងកុមារគ្មានទីពឹងនៅអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង។ ការបណ្តុះបណ្តាលនេះ អ.ស.ព.ធ្វើជារាងរាល់ថ្ងៃដោយផ្តោតទៅលើសីលធម៌ ភាសាខ្មែរ ភាសាអង់គ្លេស កុំព្យូទ័រ និងបំណិនជីវិត។ ក្នុងនោះ អង្គការក៏បានបណ្តុះនិស្ស័យក្នុងការអានសៀវភៅផងដែរ ពីព្រោះការអានជារបៀបនៃការបង្រៀនមួយដ៏មានសក្តានុពលខ្លាំងក្នុងវិស័យអប់រំ ហើយក៏ជាការបញ្ជ្រាបនូវទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ថ្ងៃ៤កើត ខែផល្គុន​ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ /១​ មីនា ២០១៧

របាយការណ៍បុណ្យផ្កាប្រាក់មហាសាមគ្គី និងសេចក្ដីថ្លែងអំណរគុណ

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធាន និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានលោកឧញ៉ា លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រុសស្រី ញាតិមិត្ត និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស គ្រប់ព្រះអង្គ/រូប និងធម្មមិត្តតាមរយៈបណ្តាញសង្គមហ្វេសបុកក្តីដែលបាននិមន្ត និងអញ្ជើញចូលរួមឧត្ថម្ភគាំទ្រក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលថវិកាទ្រទ្រង់សកម្មភាពបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន៦០នាក់ ដែលអង្គការកំពុងធ្វើការបណ្តុះបណ្តាលនៅសាខាខេត្តព្រៃវែង។ នៅក្នុងពិធីបុណ្យផ្កាប្រាក់នាថ្ងៃ១កើត ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧…

សូមថ្លែងអំណរគុណភិក្ខ ហ៊ុន ប៊ុនយ៉ុង ចូលរួមបច្ច័យ ១០០ ដុល្លារអូស្រ្តាលី

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់សទ្ធាទឹកចិត្តដ៏ប្រកបដោយមេត្តាធម៌របស់ព្រះតេជគុណ ហ៊ុន ប៊ុនយ៉ុង ប្រទេសអូស្ត្រាលី ដែលបានរួមចំណែកជាបច្ច័យក្នុងបុណ្យផ្កាមហាសាមគ្គីដើម្បីជួយទ្រទ្រង់កុមារកី្រក្រចំនួនទឹកប្រាក់ ១០០ដុល្លារអូស្ត្រាលី។ យើងខ្ញុំព្រះករុណា អាត្មាភាពទាំងអស់គ្នាជាសមាជិក សមាជិកានៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមប្រគេននូវពុទ្ធវរពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈចូរកើតមានដល់ព្រះតេជគុណ និងពុទ្ធបរិស័ទប្រទេសអូស្ត្រាលី ហើយដោយតេជានុភាពនៃគុណបុណ្យព្រះរតនៈត្រ័យសូមបានជាកម្លាំងជួយដឹកនាំព្រះតេជគុណ និងពុទ្ធបរិស័ទទាំងអស់ឲ្យជួបតែក្តីសុខ សុខភាពល្អ និងចំរុងចម្រើនគ្រប់ទិន្នទិវារាត្រីកុំបីអាកខានឡើយ។

សូមថ្លែងអំណរគុណពុទ្ធបរិស័ទចូលរួមបច្ច័យ ៥០០ ដុល្លារអូស្រ្តាលី

យើងខ្ញុំព្រះករុណា អាត្មាភាពទាំងអស់គ្នាជាសមាជិក សមាជិកានៃអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់សទ្ធាទឹកចិត្តដ៏ប្រកបដោយមេត្តាធម៌របស់ព្រះតេជគុណ ហ៊ុន ស្រ៊ុន ព្រមទាំងពុទ្ធបរិស័ទវត្តខ្មែរមែលប៊ន ប្រទេសអូស្ត្រាលីដែលបានរួមចំណែកជាបច្ច័យក្នុងបុណ្យផ្កាមហាសាមគ្គីដើម្បីជួយទ្រទ្រង់កុមារកី្រក្រចំនួនទឹកប្រាក់ ៥០០ដុល្លារអូស្ត្រាលី។ សូមប្រគេន និងជូននូវពុទ្ធវរពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈចូរកើតមានដល់ព្រះតេជគុណ និងញាតិញោមពុទ្ធបរិស័ទវត្តខ្មែរមែលប៊ន ប្រទេសអូស្ត្រាលី ហើយដោយតេជានុភាពនៃគុណបុណ្យព្រះរតនៈត្រ័យសូមបានជាកម្លាំងជួយដឹកនាំព្រះតេជគុណ និងពុទ្ធបរិស័ទទាំងអស់ឲ្យជួបតែក្តីសុខ សុខភាពល្អ និងចំរុងចម្រើនគ្រប់ទិន្នទិវារាត្រីកុំបីអាកខានឡើយ។

អាហារសម្រន់ជូនពួកគាត់ដែលជាសកម្មភាពប្រចាំសប្តាហ៍

អង្គកាអភិវឌ្ឍសង្គមបែបពុទ្ធសាសនា កំពុងធ្វើការបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន៦០នាក់ នៅទីស្នាក់ការអង្គការ សាខាខេត្តព្រៃវែង ដោយមានលោក ម៉េង ម៉ៅមេត្តា ជាប្រធានសាខា។ ថ្ងៃនេះ អ.ស.ព. បានរៀបចំអាហារសម្រន់ជូនពួកគាត់ដែលជាសកម្មភាពប្រចាំសប្តាហ៍។ អ.ស.ព. ចង់ជួយរំដោះកុមារទាំងនេះអោយរួចផុតពីគ្រោះអវិជ្ជាសម្រាប់ជាធនធានដ៏មានសក្តានុពលក្នុងបុព្វហេតុជាតិសាសនារបស់យើង។ រួមគ្នាបណ្តុះបណ្តាល និងថែរក្សាធនធានដែលមានហើយអោយបានគង់វង្ស។ ខ្ញុំធ្វើខ្ញុំគិត ខ្ញុំអាណិតខ្ញុំជួយ តែអ្នកត្រូវចេះជួយខ្លួនឯងផង។ ថ្ងៃ៣ រោច ខែមាឃ ឆ្នាំវក ព.ស.២៥៦០/១៤ កុម្ភៈ ២០១៧

សកម្មភាពអង្គការកំពុងបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា កំពុងធ្វើការបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន ៦០នាក់ នៅសាខាខេត្តព្រៃវែង។ ក្នុងនាមជាកូនខ្មែរ យើងរួបរួមគ្នាជួយរំដោះកូនខ្មែរអ្នកក្រីក្រឲ្យរួចផុតពីគ្រោះរោគអវិជ្ជា។ ព្រះសម្ពុទ្ធទ្រងសម្តែងថា​ នត្ថិ បញ្ញា សមា អាភា ពន្លឺអ្វីស្មើដោយបញ្ញាមិនមានឡើយ។ បញ្ញាជាប្រភពនៃការផ្លាស់ប្តូរ, បញ្ញាជាគ្រឿងប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្ស,បញ្ញាជាអាវគ្រោះសម្រាប់ការពារមនុស្ស,បញ្ញាជាទ្រព្យដ៏ឧត្តមបំផុតសម្រាប់ជីវិតមនុស្ស ,បញ្ញាជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍប្រទេសជាតិ…។ ដូច្នេះ យើងត្រូវតែចូលរួមជួយគ្នាតាមលទ្ធភាពដែលអាចធ្វើបានដើម្បីជាតិយើង។ ដាំ ដុះ ស្រោច ថែ អភិវឌ្ឍ។ ថ្ងៃ០៧ កុម្ភៈ ព.ស.២៥៦០/២០១៧

ប្រជុំរៀបចំរបៀបវារៈសម្រាប់កម្មវិធីអប់រំនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧

ប្រជុំរៀបចំរបៀបវារៈសម្រាប់កម្មវិធីអប់រំនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧ ក្រោមប្រធានបទ ” ប្រភពនៃអំពើហិង្សាក្នុងគ្រួសារ និងការផ្តល់ក្តីស្រឡាញ់ ” ។ ទីតាំង សាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចូលរួមឧបត្ថម្ភទំនាក់ទំនងវត្តមហាមន្ត្រី សង្កាត់អូឡាំពិក​ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០១២ ២២៧ ២០០/០៩៣ ២២៧ ២០០