ព័ត៌មាន

ពិធីដង្ហែនាគជុំវិញក្រុងព្រៃវែង

ព្រៃវែង៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានប្រារព្ធពិធីដង្ហែនាគជុំវិញក្រុងព្រៃវែងដោយមានការចូលរួមពីសំណាក់មហាជនទូទៅយ៉ាងច្រើនកុះករ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តបានចូលរួមសហការរៀបចំឲ្យពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគួរជាទីមោទន់ក្រៃលែង។ កិរិយាបំពេញបុណ្យជាហេតុនាំមកនូវសេចក្តីសុខ។ យើងរួមគ្នាបណ្តុះគុណធម៌ជូនជាតិសាសនាយើងទាំងអស់គ្នា។

កម្មវិធីកោរសក់ និងខមាទោសមាតាបិតា

ព្រៃវែង៖ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៧ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាបានរៀបចំកម្មវិធីកោរសក់ និងខមាទោសមាតាបិតា សុំអនុញ្ញាតទៅបួសក្នុងសំណាក់ព្រះពុទ្ធសាសនាដើម្បីសងគុណមាតាបិតា បំពេញតួនាទីជាកុលបុត្រខ្មែរថែរក្សាប្រពៃណីវប្បធម៌ជាតិ។ ការចូលមកកាន់ផ្នួសគឺជាបណ្តុះគុណធម៌សម្រាប់ខ្លួនឯង និងសង្គមជាតិ។

កម្មវិធីមនុស្សធម៌ នៅមជ្ឈមណ្ឌលកុមារកំព្រា ទីរួមខេត្តព្រៃវែង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានចុះអប់រំសីលធម៌ និងផ្តល់ឱវាទលើកទឹកចិត្តចំពោះកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា ខេត្តព្រៃវែងប្រមាណជា៤៦នាក់ និងនាំយកសម្ភារៈមួយចំនួនមាន មី ២០កេះ ទឹកសុទ្ធ ៦៥ យួរ និងថវិកាចំនួន ១៦០០០០រៀល ព្រមទាំងជូនកុមារកំព្រាក្នុងម្នាក់ៗ១៥០០រៀលផងដែរ។ ក្មួយមិនកំព្រាទេ ព្រោះមានអាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាល និងពុទ្ធសាសនានៅជួយប្អុនៗជាដរាប។ តស៊ូឡើង កុំអស់សង្ឃឹម ត្រូវតែញញឹមដើរទៅមុខជានិច្ច។ ព្រៃវែង,ថ្ងៃ១៤កើត ខែអាសាធ ព.ស.២៥៦១/០៧ ខែកក្លដា ២០១៧ www.bsdcambodia.org

កម្មវិធីអប់រំបណ្តុះគុណធម៌

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានធ្វើការអប់រំដល់ភិក្ខុ សាមណេរ ដូនជី ព្រមទាំងសិស្សានុសិស្សប្រមាណជាង៦០០នាក់ នៅវត្តស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ការអប់រំនេះធ្វើឡើងដើម្បីបណ្តុះគុណធម៌សាងក្តីស្រឡាញ់ចំពោះមាតាបិតា បងប្អូន សង្គមជាតិនិងសាសនារបស់យើង។

ពិធីបើកវគ្គអប់រំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងជាប្រធានគម្រោងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០អង្គ/រូប សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ម៉ក់ ធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ព្រះគ្រូ សិរីមុនី ស៊ុន ច័ន្ទសុធា ព្រះបាឡាត់គណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានុក្រមក្នុងខេត្ត ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គៈ ព្រះគ្រូចៅអធិការ ភិក្ខុ សាមណេរ សមាជិក សមាជិកា អាចារ្យគណៈកម្មការស្វាយសុខោ ដែលបាននិមន្ត និងអញ្ជើញចូលរួមជាគណៈអធិបតី និងបំពេញការងារយ៉ាងសកម្មក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០អង្គ/រូបនេះ…

កម្មវិធីមនុស្សជួយជនក្រីក្រ នៅស្ទឹងមានជ័យ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងក្រុមការងារ បាននាំយកសម្ភារៈមួយចំនួនជូនបងស្រី ស៊ុំ ស្រីភស្រ្ត រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលមានជីវភាពខ្វះខាតតែងអូសរទេះរើសអេតចាយដើម្បីបានកម្រៃតិចតួចគ្រាន់ដោះស្រាយជីវភាព និងចិញ្ចឹមកូនស្រី។ គាត់ជាស្រីមេម៉ាយ រស់តែម្នាក់ឯងក្នុងផ្ទះជួលដើរតួនាទីជាម្តាយផង ជាឪពុកផង ពិតជាពិបាកណាស់។ ទោះជាជំនួយរបស់យើងតិចមែន ប៉ុន្តែបានជួយសម្រួលបញ្ហាជីវភាពបានមួយគ្រាដែរ។ ឱកាសនៅមានត្រូវធ្វើនៅអ្វីដែលអាចធ្វើបាន មិនរើសអើង មិនប្រកាន់វណ្ណៈ ជួយគ្នាក្នុងនាមជាខ្មែរនិងខ្មែរ តែកុំធ្វើឆ្កែខាំគ្នាព្រោះតែផលប្រយោជន៍បុគ្គល។ អាសយដ្ឋានទំនាក់ទំនង វត្តមហាមន្ត្រី កុដិលេខ២២ សង្កាត់អូឡាំពិក ខណ្ឌចំការមន…

កម្មវិធីមនុស្សធម៌ ជួយជនក្រីក្រ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងក្រុមការងារ បាននាំយកសម្ភារៈមួយចំនួនជូនបងស្រី ស៊ុំ ស្រីភស្រ្ត រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលមានជីវភាពខ្វះខាតតែងអូសរទេះរើសអេតចាយដើម្បីបានកម្រៃតិចតួចគ្រាន់ដោះស្រាយជីវភាពនិងចិញ្ចឹមកូនស្រី។ គាត់ជាស្រីមេម៉ាយ រស់តែម្នាក់ឯងក្នុងផ្ទះជួលដើរតួនាទីជាម្តាយផង ជាឪពុកផង ពិតជាពិបាកណាស់។ ទោះជាជំនួយរបស់យើងតិចមែន ប៉ុន្តែបានជួយសម្រួលបញ្ហាជីវភាពបានមួយគ្រាដែរ។ ឱកាសនៅមានត្រូវធ្វើនៅអ្វីដែលអាចធ្វើបាន មិនរើសអើង មិនប្រកាន់វណ្ណៈ ជួយគ្នាក្នុងនាមជាខ្មែរនិងខ្មែរ តែកុំធ្វើឆ្កែខាំគ្នាព្រោះតែផលប្រយោជន៍បុគ្គល។ អាសយដ្ឋានទំនាក់ទំនង វត្តមហាមន្ត្រី កុដិលេខ២២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ…

បទសម្ភាសន៍អំពីបុណ្យមហាបំបួស

បទសម្ភាសន៍អំពីបុណ្យមហាបំបួសកុលបុត្រ ២៥០ អង្គ តើការបួសជាព្រះសង្ឃស្រួលណាស់មែនទេ? តើការបួសមានសារៈសំខាន់អ្វីខ្លះ? ចង់ដឹងទេ ? បើចង់ កុំភ្លេច …. មានចំណាប់អារម្មណ៍ទាក់ទងលេខ ០១២ ២២៧ ២០០/០៩៣ ២២៧ ២០០

សូមថ្លែងអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសទ្ធាទឹកចិត្តប្រកបព្រមដោយបញ្ញារបស់ញោម ឈិតដាវ ច័ន្ទសិដា និងញោម កែវ សុវណ្ណ ព្រមទាំងបុត្រ សហរដ្ឋអាមេរិក ដែលបានចូលរួមឧបត្ថម្ភបំបួសសាមណេរ ៥ព្រះអង្គ ចំនួន ១៥០$ និងដូនជី ចំនួន ៥០$ ក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០ព្រះអង្គ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា រយៈកាល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា…

សកម្មភាពចុះផ្សព្វផ្សាយកម្មវិធីបុណ្យមហាបំបួស

ចុះផ្សព្វផ្សាយកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០អង្គ នៅសាលាអនុវិទ្យាល័យជើងទឹក សាលាបឋមសិក្សាស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចពិភាក្សាជាមួយលោកស្រីនាយិកា អនុវិទ្យាល័យជើងទឹក

ជួបពិភាក្សាជាមួយលោកស្រីនាយិកា អនុវិទ្យាល័យជើងទឹក និងលោកនាយក សាលាបឋមសិក្សាស្វាយសុខោ អំពីកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០អង្គ និងជូនសៀវភៅពន្លឺសីលធម៌ជីវិតសម្រាប់តម្កល់នៅក្នុងបណ្ណាល័យ នៅសាលាអនុវិទ្យាល័យជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

សេចក្តីថ្លែងអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសទ្ធាទឹកចិត្តប្រកបព្រមដោយបញ្ញារបស់ញាតិញោម ដែលបានចូលរួមឧបត្ថម្ភអង្ករ និងសេសជ្ជៈក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០ព្រះអង្គ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា រយៈកាល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នា២០១៧ ខាងមុខនេះ។ សូមប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរ និងពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ​ វណ្ណៈ សុខៈ និងពលៈ ចូរចម្រុងចម្រើនកើតមានដល់ញោមម្ចាស់សទ្ធាជានិច្ចនិរន្តរ៍តរៀងទៅ។ Www.bsdcambodia.org

ទិវាកុមារអន្តរជាតិ នៅទីស្នាក់ការអង្គការសាខាខេត្តព្រៃវែង

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានរៀបចំប្រារព្ធពិធី ទិវាកុមារអន្តរជាតិ នៅទីស្នាក់ការអង្គការសាខាខេត្តព្រៃវែង កម្មវិធីសំខាន់ៗរួមមានៈ -បង្ហាញសមត្ថភាពកុមារ -យើងត្រូវរួមគ្នាជួយកុមារ ព្រោះកុមារជាទំពាំងស្នងឫស្សី (ដោយលោក អឿន អេន ប្រធានគ្រប់គ្រងកម្មវិធី ជាតំណាងព្រះមហា ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអ.ស.ព.) -ចំណាប់អារម្មណ៍ព្រះមហា តី សុបុណ្យ ព្រះចៅអធិការវត្ត បុញ្ញខេត្តារាម និងជាព្រះបាឡាត់គណខេត្តព្រៃវែងខាងធម្មយុត្តិកនិកាយ.. -ចែកសម្ភារៈសិក្សាដល់កុមារ -សេចក្ដីថ្លែងអំណរគុណ (ដោយលោក ម៉េង…

សីលធម៌មានប្រភពចេញពី

សីលធម៌មានប្រភពចេញពី៖ -ទំនៀមទម្លាប់ប្រពៃណី ៖ នៅក្នុងសង្គមនៃការរស់នៅរបស់មនុស្សជាតិ គឺ តែងតែប្រព្រឹត្តនូវអ្វីមួយទៅតាមមនោគតិរបស់ខ្លួនជាដរាបទាំងល្អ ទាំងអាក្រក់។ ការប្រពឹត្តរបស់មនុស្សក៏ក្លាយទៅជាទម្លាប់ ហើយទម្លាប់យូរៗក្លាយទៅជាប្រពៃណី តែម្តង។ ទង្វើរបស់មនុស្សមានការវិវឌ្ឍទៅតាមសម័យកាល ហើយមនុស្សក៏ចេះខ្មាស់ អៀននៅរាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់មនុស្សទូទៅដែរ។ ការខ្មាស់អៀននេះ បានវិវឌ្ឍទៅជាសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃតែម្តង។ បើទំនៀមទម្លាប់ សង្គមបែបណា សីលធម៌ក៏បែបនោះដែរ ពីព្រោះកាលណា យើងនិយាយពីសីលធម៌ គឺសំដៅដល់ទំនៀមទម្លាប់ហើយដែលជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ ក្នុងសង្គម មនុស្សតែងមានសីលធម៌រាងៗខ្លួន ។ -មនសិការ ៖ ជាសីលធម៌ទេពសភាវៈគតិដែលជាសំឡេងអមតៈអស្ចារ្យ។ មនសិការជាចៅក្រមដ៏ក្រមដ៏ត្រឹមត្រូវបំផុត ។…

សូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសទ្ធាទឹកចិត្ត ឧបាសិកា សយ សុផារីណា

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសទ្ធាទឹកចិត្តដ៏បរិសុទ្ធប្រកបព្រមដោយបញ្ញារបស់ញោមឧបាសិកា សយ សុផារីណា (Kolap leak kloun Srey ) ព្រមទាំងបុត្រ សហរដ្ឋអាមេរិក ដែលបានចូលរួមឧបត្ថម្ភបច្ច័យ ចំនួន ១០០ដុល្លារ ក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០ព្រះអង្គ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា រយៈកាល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នា២០១៧ ខាងមុខនេះ។…

សូមថ្លែងអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសទ្ធាទឹកចិត្តប្រកបព្រមដោយបញ្ញារបស់ញោម ឈិតដាវ គុណទ្រី សហរដ្ឋអាមេរិក ដែលបានចូលរួមឧបត្ថម្ភបំបួសសាមណេរ ៥ព្រះអង្គ ចំនួន ១៥០ដុល្លារ ក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រ២៥០ព្រះអង្គ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា រយៈកាល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នា២០១៧ ខាងមុខនេះ។ សូមប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរ និងពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ​ វណ្ណៈ សុខៈ និងពលៈ…

សកម្មភាពបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា កំពុងធ្វើការបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន៦០នាក់ នៅសាខាខេត្តព្រៃវែង។ មុខវិជ្ជាដែលយើងធ្វើការបណ្តុះបណ្តាលមាន សីលធម៌ ភាសាអង់គ្លេស កុំព្យូទ័រ និងបំណិនជីវិត។ នេះជាសកម្មភាពកុមារឆ្នើមត្រូវបានលើកទឹកចិត្តឲ្យទទួលបានការបណ្តុះបណ្តាលកុំព្យូទ័របន្ថែម។ នេះជាការវិនិយោគរយៈពេលវែង។ កុមារមានសិទ្ធិទទួលបានចំណេះវិជ្ជាដូចគ្នា។ រួមគ្នាសង្គ្រោះកុមារក្រីក្រឲ្យរួចផុតពីរណ្តៅអវិជ្ជា។ អរគុណក្រុមការងារ អរគុណបងប្អូន ពុកម៉ែទាំងក្នុង និងក្រៅប្រទេសដែលតែងតែគាំទ្រ។ តោះយើង ធ្វើដំណើរទៅមុខទៀត!!! ថ្ងៃ១៥រោច វិសាខ ឆ្នាំរកា ត្រូវនឹងថ្ងៃទី ២៥ ឧសភា ព.ស.២៥៦១/២០១៧

សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុត

ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសទ្ធាទឹកចិត្តដ៏សប្បុរសរបស់ញោម ១.ឧបាសិកា ស៊ូ អ៊ឹង នងស្វាមី ២០ដុល្លារ​ ២.ឧបាសិកា ឈឹម គឹមអាត ២០ដុល្លារ ៣.ឧបាសិកា សុខ យ៉ន និងក្រុមញាតិ ១០០០០រៀល ៤.អ្នកស្រី សុខែម និងកូន ១០០០០រៀល ក្នុងចូលរួមឧបត្ថម្ភដល់អង្គការដើម្បីបំពេញការងារផ្នែកមនុស្សធម៌ជួយដល់កុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន៦០នាក់ នៅសាខាខេត្តព្រៃវែង។ ​សូមជូនពរញោមម្ចស់សទ្ធាជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ និងក្លាយជាបច្ច័យរួចចាកផុតទុក្ខទាំងពួង។…