ព័ត៌មាន

ពិធីចែកប្រគេន ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្នុងវគ្គសិក្ខាសាលាស្តីពី “ឈ្វេងយល់អំពី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ពិធីចែកប្រគេន ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្នុងវគ្គសិក្ខាសាលាស្តីពី “ឈ្វេងយល់អំពី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ” និងប្រគេនសៀវភៅ ” ឈ្វេងយល់អំពី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ” ចំពោះព្រះសង្ឃចំនួន៤១ វត្ត ក្នុងស្រុកខ្សាច់កណ្តាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្តកណ្តាល និងលោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្ដាល។សមាសភាពសិក្ខាកាមចូលរួម ព្រះគ្រូចៅអធិការទាំង៤១វត្ត ព្រមទាំងអាចារ្យ គណៈកម្មការ២រូប ក្នុងមួយវត្ត និងសមណៈសិស្ស ពុទ្ធិកអនុវិទ្យាល័យសម្ដេចតេជោហ៊ុនសែន ខ្សាច់កណ្ដាល វត្តស្វាយជ្រំ ថ្ងៃព្រហស្បតិ៍ ១៤រោច…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ទិសដៅអនុវត្តបន្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ទិសដៅអនុវត្តបន្តក្រោមអធិបតីភាព ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា។របៀបវារៈ១-បូកសរុបលទ្ធផលការងារក្នុងខែសីហា និងដាក់ទិសដៅអនុវត្តបន្ត-ចំណូល ចំណាយ-ការចុះចែកខិតប័ណ្ណ-លទ្ធផលនៃការធ្វើសិក្ខាសាលា និងប្រគេនសៀវធម្មទានចំនួន៤១វត្ត-គម្រោងវគ្គបណ្តុះបណ្តាលឈ្វេងយល់បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅស្រុកស៊ីធរកណ្តាល ចំនួន៥៣វត្ត ។២-លទ្ធផលសរសេរសៀវភៅស្តីពី ទំនាក់ទំនងមនុស្ស និងធម្មជាតិ ៣-បញ្ហាផ្សេងៗ ថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩

ដឹកនាំនវភិក្ខុសាមណេរបិណ្ឌបាត្រ

បុណ្យនាំមកនូវសេចក្តីសុខ!การทำบุญจงนำมาความสุข 10/06/2019ដឹកនាំនវភិក្ខុសាមណេរបិណ្ឌបាត្រพาพระเณรใหม่บิฒบาตร(ពិធីបុណ្យមហាបំបួសកុលបុត្រ​ សីលវន្ត​ សីលវតី​ នួន​៣៥០ រូប​ នាពេលខាងមុខ​ នៅវត្តចំទំនប់ព្រះអង្គមានជ័យ​ ភូមិទំនប់​ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​។โครงการบวชนานาชาติประจำปื พ.ศ. ๒๕๖๒ จำนวน ๓๕๐ (ภิกษุ ๑๐ รูป สามเณร ๒๒๐ รูป และ บวชศีลจาริณี รูป) ระว่าง วันที่ ๙ เดือน มิถุนายน…

កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាគមអ្នកបណ្តុះសីលធម៌

កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាគមអ្នកបណ្តុះសីលធម៌ បូកសរុបរបាយកាណ៍ស្តីអំពីកម្មវិធីបុណ្យមហាបំបួស និងបញ្ហាផ្សេងៗ ព្រមទាំងដាក់ទិសដៅអនុវត្តបន្ត។សមាសភាពចូលរួម១-ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការ២-ព្រះមហារតនសីលោ បណ្ឌិត កែវ រតនៈ ប្រធានមូលនិធិនៃ អ.ស.ព. ៣-ឯកឧត្តម សាន សម្ផស្ស ប្រធានសមាគមអ្នកបណ្តុះសីលធម៌៤-លោក អឿន អេន ប្រធានគម្រោងកម្មវិធីនៃ អ.ស.ព.ទីតាំង ៖ ដេលីកាហ្វេ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៥ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក…

ពិធីកោរសក់ និងចែកជូនស្បង់ចីវរ បាត្រ ព្រមទាំងឈុតសចំពោះសិក្ខាកាម៣៥០រូប

ពិធីកោរសក់ និងចែកជូនស្បង់ចីវរ បាត្រ ព្រមទាំងឈុតសចំពោះសិក្ខាកាម៣៥០រូប ក្នុងកម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ បណ្តុះគុណធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា នៅវត្តទំនប់ព្រះអង្គមានជ័យ ឃុំទំនប់ ស្រុកនបាធាយ ខេត្តកំពង់ចាម។

ដាក់លិខិតអញ្ជើញ

ស្រុកបាធាយ ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហារតនសីលោ កែវ រតនៈ ប្រធានមូលនិធិពុទ្ធសាសនាអ.ស.ព.និងលោក អឿន អេន បាននិមន្តនិងអញ្ជើញចុះទៅស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីដាក់លិខិតអញ្ជើញដូចខាងក្រោម៖ ១-អភិបាលនៃគណៈអភិបាលស្រុកបាធាយ ២-អធិការនគរបាលស្រុក ៣-ប្រធានមន្ទីរពេទ្យបង្អែកស្រុក ៤-ប្រធានការិយាល័យអប់រំយុវជន…

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះគ្រូភាវនាពោធិគុណ ចៅអធិការវត្ត ពោធិបាននូនថាន់ ឃុំមឿង ស្រុកមឿង ខេត្តខនកែនបានចូលរួមឧបត្ថម្ភបច្ច័យ ២០០០ បាត ដើម្បីរៀបចំកម្មវិធីបុណ្យមហាបំបួស អប់រំសីល ធម៌ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនារយៈពេល០៧យប់ ០៧ ថ្ងៃ ចាប់ពីថ្ងៃ ០៧កើត ដល់ថ្ងៃ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយជ្រើសរើសសិក្ខាកាមចូលមកកាន់ផ្នួសចំនួន ៣៥០នាក់ ក្នុងនោះសាមណេរ…

ដាក់លិខិតអញ្ជើញលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម

ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងជាប្រធានគម្រោងកម្មវិធីបំបួស បាននិមន្តដាក់លិខិតអញ្ជើញលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម ជាអធិបតីប្រកាសបើកវគ្គបុណ្យមហាបំបួសកុលបុត្រកុលធីតាចំនួន ៣៥០ រូប ដែលនឹងប្រារព្ធនៅវត្តទំនប់ព្រះអង្គមានជ័យ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ចាប់ពីថ្ងៃ ៧-១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩-១៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

សកម្មភាពផ្សព្វផ្សាយដំណឹងកម្មវិធីបុណ្យមហាបំបួស

សកម្មភាពផ្សព្វផ្សាយដំណឹងកម្មវិធីបុណ្យមហាបំបួសកុលបុត្រកុលធីតាចំនួន ៣៥០ រូប អប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា នៅអនុវិទ្យាល័យទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩

សេចក្ដីប្រគេន និងជូនដំណឹង

ការអប់រំ សីលធម៌ ចរិយាធម៌ និងការអប់រំចិត្តតាមរយៈកម្មវិធីបំបួស គឺជាការចួលរួមចំណែកលើកកម្ពស់សីលធម៌សង្គមដ៏មានប្រសិទ្ធភាពមួយតាមមាគ៌ាព្រះពុទ្ធសាសនា..។អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីចូលរួមចំណែកបណ្ដុះធនធានមនុស្សប្រកបដោយសីលធម៌..។សម្រាប់ឆ្នាំ ២០១៩ នេះ សូមអានសេចក្ដីប្រគេន និងជូនដំណឹងខាងក្រោម ៖

ឯកឧត្តមឧទ្ទេសាចារ្យ សាន សម្ផស្ស បានចុះអនុស្សរណៈ(MOU)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តំណាងដោយព្រះគ្រូបញ្ញាមុនី ជាម សុជាតិ និងសមាគមអ្នកបណ្តុះសីលធម៌ តំណាងដោយឯកឧត្តមឧទ្ទេសាចារ្យ សាន សម្ផស្ស បានចុះអនុស្សរណៈ(MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងបុព្វហេតុបម្រើជាតិសាសនា ជាពិសេសគឺចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណធម៌ដើម្បីវឌ្ឍនភាពសង្គមជាតិយើង។

ចុះដាក់លិខិតសុំអនុញ្ញាតកម្មវិធីបុណ្យមហាបំបួល

កំពង់ចាម៖ ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ព្រះមហារតនសីលោ កែវ រតនៈ ព្រះប្រធានមូលនិធិអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហា គិត សុផល អនុប្រធានសមាគមអ្នកបណ្ដុះសីលធម៌ និងលោក អឿន អេន ប្រធានគ្រប់គ្រង់កម្មវិធីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានចុះដាក់លិខិតសុំអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា​ ដែលនឹងប្រារព្ធនៅថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ នាវត្តទំនប់ព្រះអង្គមានជ័យ​…

ទទួលលិខិតអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប

កំពង់ចាម៖ ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ព្រះប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហា គិត សុផល អនុប្រធានសមាគមអ្នកបណ្ដុះសីលធម៌ និងលោក អឿន អេន ប្រធានគ្រប់គ្រង់កម្មវិធីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្ត និងអញ្ជើញមកទទួលលិខិតអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប នៅមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម។ កម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌…

សកម្មភាពចេញដំណើរជូនដំណឹង

សកម្មភាពចេញដំណើរជូនដំណឹងកម្មវិធីបុណ្យមហាបំបួសកុលបុត្រកុលធីតាចំនួន ៣៥០ រូប នៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩

អបអរសាទរកូនសិស្ស

អបអរសាទរកូនសិស្សដែលធ្លាប់បួសក្នុងកម្មវិធីនៅវត្តត្រពាំងព្រះទេីបទទួសបានសញ្ញបត្របរិញ្ញបត្រជាន់ខ្ពស់ขอแสดงความยินดีกับลูกสิตที่เคยบวชในโครงการในวัดตรอปังพระเพิ่งรับปริญญาโทร

BSD រៀបចំលិខិតសុំអនុញ្ញាតកម្មវិធីមហាបំបួស

កំពង់ចាម៖ ថ្ងៃអង្គារ ៤ រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ព្រះមហារតនសីលោ កែវ រតនៈ ព្រះប្រធានមូលនិធិអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហា គិត សុផល អនុប្រធានសមាគមអ្នកបណ្ដុះសីលធម៌ និងលោក អឿន អេន ប្រធានគ្រប់គ្រង់កម្មវិធីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានចុះដាក់លិខិតសុំអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន ៣៥០ រូប…

សេចក្តីប្រគេន និងជូនដំណឹង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា​ និងរៀបចំសម្ភារៈសម្រាប់ចែកជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារមានដូចជា ៖ អង្ករ២តោន ត្រីខកំប៉ុង១០០យួរ មីចំនួន១០០កេះ ទឹកត្រី១០០យួរ ទឹកស៉ីអ៉ីវ១០០យួរ។ បិណ្ឌបាតបងប្អូនមេត្តាជួយដោយក្តីអនុគ្រោះ -អង្ករ១បាវ តម្លៃ ៣០$=១២០០០០៛ (៤០បាវ×៣០$=១២០០$) -មី ១ កេះ តម្លៃ ៥$។ =២០០០០៛ (១០០កេះ×៥$=៥០០$) -ត្រីខកំប៉ុង១ កេះ តម្លៃ ៥០$=២០០ ០០០៛ (១០កេះ×៥០$=៥០០$) -ទឹកត្រី១យួរ តម្លៃ ៣,៧៥$ =១៥០០០៛…

សប្បុរសជននៅសហរដ្ឋអាមេរិកចូលរួមជួយជនរងគ្រោះទឹកជំនង់១០០គ្រួសារ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក ប៊ុន លី និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តបងប្អូនទាំងអស់ដែលបានបរិច្ចាគបច្ច័យចំនួន៣៥១$ សម្រាប់ទិញសម្ភារៈឧបភោគបរិភោគមាន មី ត្រីខកំប៉ុង អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវជាដើមជូនជនរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារដែលប្រព្រឹត្តទៅនៅថ្ងៃ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ សូមជូនពរម្ចាស់សទ្ធាជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ប្រការ សុខភាពល្អ មានអាយុយឺនយូរ និងជោគជ័យជានិរន្តរ៍។