សេចក្តីថ្លែងអំណរគុណ ព្រះគ្រូរតនវិសុទ្ធិ ឆាត សុឆេត

ដោយបានទទួលដំណឹងថាអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានឹងប្រារព្ភពិធីមហាបុណ្យបំបួសកុលបុត្រចំនួន ២៥០ រូបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ប្រជាពុទ្ធបរិស័ទ្ទជាច្រើនទាំងគ្រហស្ថ ទាំងបព្វជិត ទាំងក្នុងនិងក្រៅប្រទេសបានចូលរួមគាំទ្រកម្មវីធីនេះយ៉ាងសស្រាក់សស្រាំ។ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាពិជាមានអំណរជាខ្លាំងដែលបានទទួលការគាំទ្រ និងការឧបត្ថម្ភជាសម្ភារៈ និងថវិកាជាច្រើនពីសំណាក់ពុទ្ធបរិស័ទ្ទគ្រប់ទិសទី ក្នុងនោះព្រះគ្រូរតនវិសុទ្ធិ កិត្តិវណ្ណោ ឆាត សុឆេត ក៏បានគាំទ្រយ៉ាងពេញទំហឹងដែរ។ ទោះបីព្រះអង្គមិនទាន់បាននិមន្តយាងមកមាតុប្រទេសវិញ ព្រះអង្គបានចូលរួមឧបត្ថម្ភជាថវិកាចំនួន ២៥០ ដុល្លារសហរដ្ឋអាមេរិច ក្នុងកិច្ចបុណ្យមហាបំបួសនេះខណៈដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅឯប្រទេសសហរដ្ឋអាមេរិច។

ក្នុងនាមជាប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ខ្ញុំព្រះករុណា ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះគ្រូរតនវិសុទ្ធិ កិត្តិវណ្ណោ ឆាត សុឆេត ដែលបានឧបត្ថម្ភចូលបុណ្យមហាបំបួសកុលបុត្រ២៥០ព្រះអង្គ ចំនួន២៥០$ សូមប្រគេនពរព្រះអង្គគ្រូមានព្រះជន្មយឺនយូរ ជោគជ័យគ្រប់កិច្ចការងារ និងមានសេចក្តីសុខក្នុងផ្នួសអោយបានជានិរន្តរ៍តរៀងទៅ។

១
២

Related News