សេចក្តីប្រគេន និងជូនដំណឹង

សេចក្តីប្រគេន និងជូនដំណឹង
ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធាន និងបុគ្គលិកអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមប្រគេន និងជម្រាបជូនដំណឹងចំពោះសប្បុរសប្រុសស្រីទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា ដោយយោងទៅតាមស្ថានភាពជាក់ស្តែងនៃគ្រោះមហន្តរាយបណ្តាលមកពីទឹកជំនន់បានធ្វើឱ្យខូចខាតផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យជនក្រីក្រមួយចំនួនជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះ អង្គការនឹងរៀបចំគ្រឿងឧបភោគបរិភោគសង្គ្រោះជីវិតបណ្តោះអាសន្នជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលប្ររព្ធនៅថ្ងៃ ចន្ទ ១ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ខាងមុននេះ។
អាស្រ័យដូចបានទូលប្រគេន និងជម្រាបជូនខាងលើនេះ បើព្រះតេជគុណ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ញាតិញោមពុទ្ធបរិស័ទ សាធុសប្បុរសប្រុសស្រីទាំងក្នុង និងក្រៅប្រទេស មានបំណងចង់ចូលរួមឧបត្ថម្ភស្បៀងអាហារសម្ភារៈសង្គ្រោះបណ្ដោះអាសន្នជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់ សូមនិមន្តនិងអញ្ជើញទំនាក់ទំនង ៖
១- ភិក្ខុ ឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការ(សហរដ្ឋអាមេរិក) ទូរស័ព្ទ ៖ 7622177908‬‬
FB ៖ Cheam Socheat
២- ក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (នៅកម្ពុជា) ទូរស័ព្ទ ៖ 012 280 591
093 227 200
070 899 937
010 938 994
បញ្ជាក់ ៖ ក្នុងមួយគ្រួសារទទួលបាន មី ១កេះ ត្រីខ ១០កំប៉ុង អង្ករ ១០គីឡូ ទឹកត្រី ទឹកស៉ីអ៉ីវ

Related News