សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះគ្រូភាវនាពោធិគុណ ចៅអធិការវត្ត ពោធិបាននូនថាន់ ឃុំមឿង ស្រុកមឿង ខេត្តខនកែន
បានចូលរួមឧបត្ថម្ភបច្ច័យ ២០០០ បាត ដើម្បីរៀបចំ
កម្មវិធីបុណ្យមហាបំបួស អប់រំសីល ធម៌ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនារយៈពេល០៧យប់ ០៧ ថ្ងៃ ចាប់ពីថ្ងៃ ០៧កើត ដល់ថ្ងៃ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយជ្រើសរើសសិក្ខាកាមចូលមកកាន់ផ្នួសចំនួន ៣៥០នាក់ ក្នុងនោះសាមណេរ ២២០អង្គ ភិក្ខុ ១០អង្គ និងដូនជី ចំនួន ១២០នាក់ ក្នុងបរិវេណវត្តទំនប់ព្រះអង្គមានជ័យ ភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនាមប្រធានមូលនិធិពុទ្ធសាសនានៃអ.ស.ព និង លេខានុការ
មជ្ឈមមណ្ឌលព្រះពុទ្ធសាសនាអន្តរជាតិ មចរ វិទ្យាខេត្តខនកែន
សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីអាក់ខានឡើយ។

Related News