សីលធម៌មានប្រភពចេញពី

សីលធម៌មានប្រភពចេញពី៖
-ទំនៀមទម្លាប់ប្រពៃណី ៖ នៅក្នុងសង្គមនៃការរស់នៅរបស់មនុស្សជាតិ គឺ តែងតែប្រព្រឹត្តនូវអ្វីមួយទៅតាមមនោគតិរបស់ខ្លួនជាដរាបទាំងល្អ ទាំងអាក្រក់។ ការប្រពឹត្តរបស់មនុស្សក៏ក្លាយទៅជាទម្លាប់ ហើយទម្លាប់យូរៗក្លាយទៅជាប្រពៃណី តែម្តង។ ទង្វើរបស់មនុស្សមានការវិវឌ្ឍទៅតាមសម័យកាល ហើយមនុស្សក៏ចេះខ្មាស់ អៀននៅរាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់មនុស្សទូទៅដែរ។ ការខ្មាស់អៀននេះ បានវិវឌ្ឍទៅជាសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃតែម្តង។ បើទំនៀមទម្លាប់ សង្គមបែបណា សីលធម៌ក៏បែបនោះដែរ ពីព្រោះកាលណា យើងនិយាយពីសីលធម៌ គឺសំដៅដល់ទំនៀមទម្លាប់ហើយដែលជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ ក្នុងសង្គម មនុស្សតែងមានសីលធម៌រាងៗខ្លួន ។
-មនសិការ ៖ ជាសីលធម៌ទេពសភាវៈគតិដែលជាសំឡេងអមតៈអស្ចារ្យ។ មនសិការជាចៅក្រមដ៏ក្រមដ៏ត្រឹមត្រូវបំផុត ។ ចំណុចកាលណាមនុស្សធ្វើអ្វីមួយ ដោយឈរលើភាពត្រឹមត្រូវដោយមិនលំអៀង ឬនិយាយម៉្យាងទៀតថា បើមនុស្សធ្វើអ្វីមួយមិនក្បត់ឧត្តមគតិរបស់ខ្លួន ឈរលើគោលការណ៍ប្រយោជន៍រួមសម្រាប់ជនរួមជាតិ ឬប្រយោជន៍សាធារណៈ នេះឯងជាសីលធម៌ដែលកើតឡើងដោយមនសិការ។
-លក្ខខណ្ឌសម្ភារៈនៃជីវិតសង្គម ៖ មនុស្សរស់នៅក្នុងសង្គមតែងមានទំនាក់
ទំនងគ្នាជដរាប គ្មានអ្នកណាម្នាក់អាចរស់នៅដោយគ្មានការប្រាស្រ័យជាមួយមនុស្សទូទៅឡើយ គ្រាន់តែច្រើន និងតិចតែប៉ុណ្ណោះ។ ការទាក់ទង គឺត្រូវពឹងពាក់
គ្នាទៅវិញទៅមកផ្នែកសម្ភារៈមួយចំនួនដោយខានមិនបាន។ តម្រូវការរបស់មនុស្ស គឺសម្ភារៈនេះឯង ដែលតម្រូវការនេះបានធ្វើឲ្យមនុស្សដណ្តើមគ្នាដើម្បីរស់។ ការដណ្តើមនេះ គឺត្រូវប្រើកម្លាំង អ្នកណាខ្លាំង អ្នកនោះឈ្នះ ពោលគឺប្រើច្បាប់ព្រៃដើម្បី ដោះស្រាយបញ្ហាទាំងឡាយ។ ដូច្នេះហើយ ទើបមានទស្សនៈមួយលើកឡើងថា “ មនុស្សជាឆ្កែចចកដណ្តើមគ្នាស៊ី ឃោរឃៅចំពោះគ្នានិងគ្នា ”។ ក្រោយមកមនុស្ស មានការវិវឌ្ឍផ្នែកចិត្តគំនិតស្គាល់ល្អ ស្គាល់អាក្រក់ អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ ផ្តើម ចេញពីចំណុចនេះ មនុស្សចាប់ផ្តើមមានសីលធម៌ចេះគោរពគ្នា ស្រឡាញ់គ្នា និងចេះបែងចែកសម្ភារៈប្រើប្រាស់ទៅវិញទៅមកដែលបង្កើតទៅជាសីលធម៌ក្នុងរស់នៅ រហូតមកដល់សព្វថ្អៃនេះ….។

Videos ដែលអ្នកនឹងចូលចិត្ត