សិក្ខាសាលា«ឈ្វេងយល់អំពី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ» ដើម្បីចូលរួមអភិរក្ស អភិវឌ្ឍ ផ្សព្វផ្សាយ និងលើកកម្ពស់មរតកវប្បធម៌បុណ្យប្រពៃណីជាតិខ្មែរ

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះទ័យទឹកចិត្តដ៏សប្បុរសរបស់ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្តកណ្ដាល ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះអចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងស្រុកខ្សាច់កណ្ដាល ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្ត ដែលបានសហការចូលរួមកម្មវិធីសិក្ខាសាលា«ឈ្វេងយល់អំពី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ» ដើម្បីចូលរួមអភិរក្ស អភិវឌ្ឍ ផ្សព្វផ្សាយ និងលើកកម្ពស់មរតកវប្បធម៌បុណ្យប្រពៃណីជាតិខ្មែរ។
សូមគោរពប្រគេននិងជូនពរចំពោះព្រះអង្គគ្រូ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ ប្រជាពុទ្ធបរិស័ទគ្រប់រូបឱ្យជួបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពអរព្រះគុណ និងអរគុណ..!

Related News