សកម្មភាពកុមារក្រីក្រកំពុងសិក្សាម៉ោងសីលធម៌នៅអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង

ព្រៃវែង៖ សកម្មភាពកុមារក្រីក្រកំពុងសិក្សាម៉ោងសីលធម៌នៅអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង។ ការបណ្តុះបណ្តាលធនធានមនុស្សមិនមែនជាការងាយស្រួលទេ យើងត្រូវការពេលវេលាសមស្របណាមួយដើម្បីធ្វើការងារនេះសម្រាប់ជាតិសាសនារបស់យើង។ យើងកំពុងធ្វើសង្គ្រាមជាមួយភាពក្រីក្រ ភាពអវិជ្ជាដែលមាននៅតាមសហគមន៍មួយចំនួនក្នុងខេត្តព្រៃវែង ហើយការធ្វើសង្គ្រាមនេះយើងត្រូវការ ៖
១.ធនធានមនុស្ស (បេះដូងអ្នកចេះដឹងចង់ជួយគ្មានដែនកំណត់ និងមិនរំពឹងផលតបស្នងសម្រាប់ខ្លួនឯងឡើយ)
២.ពេលវេលា (ចក្ខុវិស័យ យុទ្ធសាស្រ្ត អនុវត្ត)
៣.ធនធានហិរញ្ញវត្ថុ និងសម្ភារៈ (ថវិកា ឧបករណ៍….)។
អរគុណក្រុមការងារទាំងអស់ដែលមានឆន្ទមុះមុតបុកទំលុះឧបសគ្គយកឈ្នះភាពអាត្មានិយម ផ្តុំដោយចិត្តសាមគ្គី ឈរលើវិថីនៃភាពជោគជ័យ។
៧កើត ភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០/៨ សីហា ២០១៦

fb_img_1473340496371
fb_img_1473340493913
fb_img_1473340491532
fb_img_1473340489248
fb_img_1473340486964
fb_img_1473340484386

Related News