លោក ម៉េង ម៉ៅមេត្តា ជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់យ៉ាងធំធេងបំផុតក្នុងការជួយសង្គ្រោះកុមារក្រីក្រ

លោក ម៉េង ម៉ៅមេត្តា ជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់យ៉ាងធំធេងបំផុតក្នុងការជួយសង្គ្រោះកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះឱ្យរួចផុតពីរណ្តៅអវិជ្ជា ជាមួយអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានៅសាខាខេត្តព្រៃវែង។ លោកបានធ្វើមហាពលិកម្មដ៏ធំធេងបំផុតដើម្បីជួយអភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិសាសនារបស់យើង។ ឧត្តមគតិ ភាពស្មោះត្រង់ ឆន្ទៈ មនសិការ ហានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិសាសនា។ លោកជាគម្រូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។ តែពេលនេះ លោកធ្លាក់ខ្លួនឈឺជាទម្ងន់ត្រូវការថវិកាសម្រាប់ព្យាបាលបន្ត។ ជំងឺនេះត្រូវការថវិកាច្រើនណាស់សម្រាប់សង្គ្រោះជីវិតលោក ម៉េង ម៉ៅមេត្តា។ លោកចង់ជួយកូនខ្មែរជាបន្តទៀតណាស់។ សូមសប្បុរសជនមេត្តាជួយដោយក្តីអនុគ្រោះ។
ទាក់ទង ភិក្ខុ ជាម សុជាតិ ទូរស័ព្ទលេខ ០១២ ២២៧ ២០០

Posted by Cheam Socheat on Sunday, July 1, 2018

Videos ដែលអ្នកនឹងចូលចិត្ត