របាយការណ៍បុណ្យផ្កាប្រាក់មហាសាមគ្គី និងសេចក្ដីថ្លែងអំណរគុណ

ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធាន និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានលោកឧញ៉ា លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រុសស្រី ញាតិមិត្ត និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស គ្រប់ព្រះអង្គ/រូប និងធម្មមិត្តតាមរយៈបណ្តាញសង្គមហ្វេសបុកក្តីដែលបាននិមន្ត និងអញ្ជើញចូលរួមឧត្ថម្ភគាំទ្រក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលថវិកាទ្រទ្រង់សកម្មភាពបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន៦០នាក់ ដែលអង្គការកំពុងធ្វើការបណ្តុះបណ្តាលនៅសាខាខេត្តព្រៃវែង។ នៅក្នុងពិធីបុណ្យផ្កាប្រាក់នាថ្ងៃ១កើត ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ អង្គការទទួលបានបច្ច័យ៖
១.ចំណូលសរុបចំនួន ១៥,២៣៧,០០០រៀល និង១២៣៨ដុល្លារអាមេរិក និង៦០០ដុល្លារអូស្ត្រាលី។
២.ចំណាយសរុបចំនួន ៥,៦៣៧,០០០រៀល (ប្រាំលាន ប្រាំមួយសែន បីម៉ឺន ប្រាំពីរពាន់រៀលគត់)។
៣.បច្ច័យនៅសល់សម្រាប់តម្កល់នៅអង្គការដើម្បីបណ្តុះបណ្តាលកុមារក្រីក្របន្តមានចំនួន ៩,៦០០,០០០រៀល និង១២៣៨ដុល្លារអាមេរិក ព្រមទាំង៦០០ដុល្លារអូស្រ្តាលី។
សូមប្រសិទ្ធិពរជ័យ សិរីមង្គល ប្រគេន ជូនចំពោះព្រះតេជគុណ លោកឧញ៉ា លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រុសស្រី ញាតិមិត្ត ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស គ្រប់ព្រះអង្គ/រូប ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ សូមបានក្តីសុខសប្បាយ សំណាងល្អ និងជោគជ័យជានិរន្តរ៍ ជាពិសេស សូមបានបរិបូណ៌ដោយចរិយាសម្បត្តិ បញ្ញាសម្បត្តិ ភោគសម្បត្តិ អរោគសម្បត្តិ និងញាតសម្បត្តិអោយបានគ្រប់ៗជាតិរហូតដល់ព្រះនិព្វាន សូមអនុមោទនាបុណ្យ

ថ្ងៃ១កើត ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០/២៦ កុម្ភៈ ២០១៧
Www.bsdcambodia.org

15541633_1821004348159462_8499799683823800276_n
16865007_1821004411492789_8020215133123034629_n
16865212_1821004324826131_2539907114337745204_n
16938750_1821004194826144_6135576167993542305_n
16996342_1821004144826149_9089078207595695234_n
16997834_1821004268159470_914539289951143394_n
16997913_1821004104826153_3000409994473139650_n
16998028_1821004421492788_5393969575453795230_n
16998721_1821004214826142_4815030769642533112_n
16998937_1821004078159489_2781512667751988580_n
16999006_1821004114826152_6547274214649563223_n
16999154_1821004294826134_1887601898547958879_n
17021856_1821004314826132_6090734544231890532_n
17021862_1821004151492815_5911026458594537095_n

Related News