របាយការណ៌ចំណាយក្នុងពិធីបំបួសកុលបុត្រ ២៥០ រូប

បុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាព្រះពុទ្្ធសាសនា ដល់កុលបុត្រកុលធីតាចំនួន ២៥០ អង្គ/នាក់ រយៈពេល ០៧ថ្ងៃ គឺចាប់ពីថ្ងៃទី ០៣ដល់ ០៩កើត ខែអាសាឍ ឆ្នាំវក អដ្ឋស ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៦ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦ នៅវត្តសូរិយាពោធិមាស ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដើម្បីរក្សានូវតុល្យភាព និងភាពស្អាតស្អំ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) បានផ្សាយជារៀងរាល់ខែនូវបញ្ជីចំណូល ចំណាយ។ មិនតែប៉ុណ្ណោះដោយអង្គការបានរៀបចំកម្មវិធីបំបួសកុលបុត្រ ២៥០ រូបនៅនាវត្តសុរិយាពោធិមាស រាជធានីភ្នំពេញ អង្គការ អ.ស.ព. បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ពុទ្ធបរិស័ទគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស។ ខាងក្រោមនេះជាតារាងបញ្ជីសង្ខេបស្តីពីចំណូល/ចំណាយប្រចាំថ្ងៃ ទាំង ៧ថ្ងៃ ពីថ្ងៃទី៣ ដល់ ទី១៣ ខែកក្កដា ឆ្នាំ ២០១៦ ក្នុងពិធីបុណ្យបំបួសកុលបុត្រ។

Related News