ពិភាក្សាអំពីសិក្ខាសាលា”ឈ្វេងយល់អំពី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ”

ខេត្តកណ្ដាល៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០
ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានិងក្រុមកាងារ ឯកឧត្តម ឧទ្ទេសាចារ្យ សាន សម្ផស្ស ប្រធានសមាគមអ្នកបណ្ដុះសីលធម៌ បានទៅថ្វាយបង្គំ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្ត ស្វាយជ្រំ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីពិភាក្សាអំពីសិក្ខាសាលា”ឈ្វេងយល់អំពី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
#របៀបវារៈ
-ការរៀបចំទីកន្លែង
-ទឹកសុទ្ធ ភេសជ្ជៈ
-ធ្វើវិញ្ញាបនបត្រសម្រាប់សិក្ខាកាម
-វត្ថុអនុស្សាវរីយ៍សម្រាប់វាគ្មិន
-ផ្សេងៗ..

Related News