ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានិងប្រធានសមាគមអ្នកបណ្ដុះសីលធម៌ ព្រមទាំងក្រុមការងារ

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០
ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានិងប្រធានសមាគមអ្នកបណ្ដុះសីលធម៌ ព្រមទាំងក្រុមការងារ បានជួបប្រជុំពិភាក្សាពីគម្រោងកម្មវិធីសិក្ខាសាលានិងកម្មវិធីអប់រំដែលនឹងត្រូវរៀបចំក្នុងពេលខាងមុខ បន្ទាប់មកក៏បានធ្វើទស្សនកិច្ចតំបន់ទេសចរណ៍ដ៏ល្បីមួយនៅជិតរាជធានីភ្នំពេញ

 គឺកោះឧកញ៉ាតី ចំការស្នេហ៍ កោះដាច់ ដើម្បីមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ត្បាញសំពត់សូត្រដោយដៃយ៉ាងប្រណិត និងតាំងលក់វត្ថុអនុស្សាវរិយគួរឱ្យចាប់អារម្មណ៍។ តាមការសង្កេតជាក់ស្តែងឃើញថា មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិច្រើនគួរសម..។ បើមានការរៀបចំឱ្យមានសោភ័ណនិងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ តំបន់នេះនឹងមានភ្ញៀវទេសចរណ៍ចូលទៅទស្សនាកម្សាន្តកាន់តែច្រើន ជាហេតុធ្វើឱ្យសេដ្ឋកិច្ចសហគមន៍មានភាពរីកចម្រើន និងចូលរួមលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែប្រសើរឡើងជាពុំខាន។

Related News