និមន្តទៅសួរសុខទុក្ខភិក្ខុសាមណេរដែលបួសក្នុងកម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនា

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្តទៅសួរសុខទុក្ខភិក្ខុសាមណេរដែលបួសក្នុងកម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាពុទ្ធសាសនាចំនួន៥០០ព្រះអង្គកន្លងមក។ ព្រះអង្គបានបន្តផ្នួសរយៈពេលយូរដើម្បីសិក្សារៀនសូត្រចំណេះដឹងផ្នែកពុទ្ធសាសនា។ ក្នុងនោះអង្គការបាននាំមកនូវសម្ភារៈមួយចំនួនមាន៖
១-អង្ករចំនួន ២បាវ
២-ប៊ិចសៀវភៅចំនួន៨០សិបកញ្ចប់សម្រាប់ព្រះសង្ឃ៨០អង្គ
៣-បច្ច័យបួនចំនួន៣០០០៛ ក្នុងមួយព្រះអង្គ
៤-ប្រគេនព្រះប្រធានពុទ្ធមណ្ឌលចាត់ចែងចង្ហាន់១០០$
៥-ថ្នាំពេទ្យជាដើម ទៅប្រគេនព្រះសង្ឃចំនួន៨០ព្រះអង្គដែលកំពុងបន្តការសិក្សារៀនសូត្រធម្មវិន័យនៅពុទ្ធមណ្ឌលកម្ពុជា កៀនស្វាយ។ ទោះសម្ភារៈតិចតួចក៏ដោយ ក៏ត្រូវតែចូលរួមតាមលទ្ធភាពដើម្បីបណ្តុះធនធានព្រះសង្ឃសមាជិកអ្នកបន្តវេនឱ្យបានច្រើនសម្រាប់ជាតិសាសនារបស់យើង។ រួមគ្នាឧបត្ថម្ភសមណសិស្សពង្រឹងវិស័យពុទ្ធិកសិក្សាទាំងអស់គ្នា។
សូមប្រគេន និងជូនបុណ្យផង
ថ្ងៃ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨

Related News