ទទួលលិខិតអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប

កំពង់ចាម៖ ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ព្រះប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហា គិត សុផល អនុប្រធានសមាគមអ្នកបណ្ដុះសីលធម៌ និងលោក អឿន អេន ប្រធានគ្រប់គ្រង់កម្មវិធីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្ត និងអញ្ជើញមកទទួលលិខិតអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប នៅមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម។ កម្មវិធីបុណ្យមហាបំបួសអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា នឹងចាប់ផ្ដើមនៅថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ​២០១៩​ ខាងមុននេះ ស្ថិតនៅវត្តទំនប់ព្រះអង្គមានជ័យ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​។

Related News