ព្រៃវែង៖ ថ្ងៃអាទិត្យ ១០ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២០
ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងលោក អឿន អេន ប្រធានគ្រប់គ្រងកម្មវិធីអង្គការ បានទៅថ្វាយបង្គំ ព្រះគ្រូសំវរវិន័យ សុខ ស៊ា ព្រះអនុគណស្រុកពារាំង និងជាព្រះចៅអធិការវត្ត ទ្រា ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីស្នើសុំអនុញ្ញាតបើកសិក្ខាសាលា”ឈ្វេងយល់អំពី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅវត្ត កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។











