ថ្វាយបង្គំព្រះមេគណខេត្តកណ្តាលដើម្បីសុំការអនុញ្ញាតរៀបចំបំបួស

នៅថ្ងៃទី៥ខែ កុម្ភៈ ឆ្នាំ ២០១៨ ព្រះភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាបាននិមន្តចូលថ្វាយបង្គំព្រះមេគណខេត្តកណ្តាលដើម្បីសុំការអនុញ្ញាតរៀបចំបំបួសកុលបុត្រ ៥០០ រូប ដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃ ២៧ ខែមេសា រហូតដល់ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៨។ ព្រះមេគណបានផ្តល់ឱវាទដ៏មានតម្លៃ និងស្វាគមន៍ដោយភាពកក់ក្តៅ ត្រេកអររីករាយចំពោះកម្មវិធីបំបួសនេះក្រៃលែង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅដើម្បីបានជាផលប្រយោជន៍ដល់សាធារណៈ ដែលអនុញ្ញាតឱ្យអ្នកដែលរវល់ក្នុងការងារពុំមានឱកាសបួសរយៈពេលវែងបំពេញតួនាទីជាកុលបុត្រខ្មែរ និងសងគុណមាតាបិតាផង។ ជាពិសេសកម្មវិធីនេះក៏ជួយសម្រួលដល់កុលបុត្រ និងគ្រួសារមួយចំនួនដែលពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទ្រទ្រង់កម្មវិធីបំបួសដោយខ្លួនឯងផ្ទាល់។ នេះជាការចូលរួមអនុវត្តគោលនយោបាយស្តីពី ភូមិឃុំមានសុវត្ថិភាពជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

Related News