ដាក់លិខិតអញ្ជើញ

ស្រុកបាធាយ ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហារតនសីលោ កែវ រតនៈ ប្រធានមូលនិធិពុទ្ធសាសនាអ.ស.ព.និងលោក អឿន អេន បាននិមន្តនិងអញ្ជើញចុះទៅស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីដាក់លិខិតអញ្ជើញដូចខាងក្រោម៖ ១-អភិបាលនៃគណៈអភិបាលស្រុកបាធាយ ២-អធិការនគរបាលស្រុក ៣-ប្រធានមន្ទីរពេទ្យបង្អែកស្រុក ៤-ប្រធានការិយាល័យអប់រំយុវជន និងកីឡា ព្រមទាំងលិខិតស្នើសុំកម្លាំងសមត្ថកិច្ចការពារសន្តិសុខ និងគ្រូពេទ្យប្រចាំការក្នុងកម្មវិធីបុណ្យមហាបំបួសកុលបុត្រកុលធីតាចំនួន ៣៥០ រូប អប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមគាម៌ាពុទ្ធសាសនា រយៈពេល ៧ថ្ងៃ នៅវត្តទំនប់ព្រះអង្គមានជ័យ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

Related News