ជួបលោកអភិបាលនៃគណៈបាលស្រុកកៀនស្វាយ

នៅថ្ងៃ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះមហាឧត្តរប្បញ្ញោ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននិមន្តនាំយកលិខិតទៅជួបលោកអភិបាលនៃគណៈបាលស្រុកកៀនស្វាយដើម្បីសុំការអនុញ្ញាតរៀបចំពិធីបុណ្យមហាកុលបុត្រ៥០០អង្គ នៅពុទ្ធមណ្ដលកម្ពុជា កៀនស្វាយដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះជាការចូលរួមអភិវឌ្ឍធនធានមនុស្សមួយដ៏ធំ និងចូលរួមអនុវត្តគោលនយោបាយស្តីពី ភូមិឃុំមានសុវត្ថិភាពផងដែរ។

Related News