ចូលរួមបុណ្យផ្កាប្រាក់វត្តកោះសត្ថារាម និងភេសជ្ជៈប្រគេនព្រះសង្ឃចំនួន៤០អង្គ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បាននាំបច្ច័យមួយចំនួនតូចចូលរួមបុណ្យផ្កាប្រាក់វត្តកោះសត្ថារាម និងភេសជ្ជៈប្រគេនព្រះសង្ឃចំនួន៤០ព្រះអង្គដែលកំពុងបន្តការសិក្សារៀនសូត្រធម្មវិន័យ។

សូមទោសញាតិញោមនៅផ្សារគគីរដែលអាត្មាមិនជម្រាបដំណឹងមុន។ ទោះសម្ភារៈតិចតួចក៏ដោយ ក៏ត្រូវតែចូលរួមតាមលទ្ធភាពដើម្បីបណ្តុះធនធានព្រះសង្ឃសមាជិកអ្នកបន្តវេនឱ្យបានច្រើនសម្រាប់ជាតិសាសនារបស់យើង។ រួមគ្នាឧបត្ថម្ភសមណសិស្សពង្រឹងវិស័យពុទ្ធិកសិក្សាទាំងអស់គ្នា។
ថ្ងៃ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨

Related News