ចុះដាក់លិខិតសុំអនុញ្ញាតកម្មវិធីបុណ្យមហាបំបួល


កំពង់ចាម៖ ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ព្រះមហារតនសីលោ កែវ រតនៈ ព្រះប្រធានមូលនិធិអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ព្រះមហា គិត សុផល អនុប្រធានសមាគមអ្នកបណ្ដុះសីលធម៌ និងលោក អឿន អេន ប្រធានគ្រប់គ្រង់កម្មវិធីអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា បានចុះដាក់លិខិតសុំអនុញ្ញាតកម្មវិធីបុណ្យមហាបំបួលកុលបុត្រកុលធីតាចំនួន៣៥០រូប ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងអប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា​ ដែលនឹងប្រារព្ធនៅថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ នាវត្តទំនប់ព្រះអង្គមានជ័យ​ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​។ ក្រុមការងារចុះដាក់លិខិតសុំអនុញ្ញាតច្បាប់បានមកដល់វត្តព្រះមេគណហើយ ស្ថិតនៅវត្តភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Related News