ចុះជួបជាមួយអាណាព្យាបាលកុមារ

ខេត្តព្រៃវែង៖ អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា សាខាខេត្តព្រៃវែង បានចុះជួបជាមួយអាណាព្យាបាលកុមារក្រីក្រី កុមារងាយរងគ្រោះ កុមារគ្មានទីពឹង និងជួបជាមួយលោកមេភូមិឡូត៍២។ ការចុះជួបនេះក្នុងគោលបំណង
១.ដើម្បីសុំអនុសាសន៍បន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលកុមារងាយរងគ្រោះ កុមារគ្មានទីពឹង កុមារក្រីក្រទាំង៦០នាក់ រយៈកាល៤ខែកន្លងមក និងផ្តល់ព័ត៌មានខ្លះៗពាក់ព័ន្ធនឹងសិស្សដែលអវត្តមានមិនបានមករៀនទៀងទាត់។
២.ជួបជាមួយអាណាព្យាបាលសិស្ស
ក.សាកសួរសុខទុក្ខ និងសាកសួរពីមូលហេតុដែលកុមារមិនមករៀន
ខ.ចង់ដឹងពីលទ្ធផលក្រោយពីកូនមករៀននៅអង្គការបាន៤ខែ តើគាត់មានការផ្លាស់ប្តូរដែរឬទេ និងលើកទឹកចិត្តឲ្យមាតាបិតាសហការជាមួយអង្គការដោយជួយជំរុញកូនឲ្យមករៀនឲ្យបានទៀងទាត់។
គ.ពង្រឹងភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមាតាបិតាសិស្សដើម្បីផ្តល់ទំនុកចិត្តក្នុងការជួយដល់កុមារក្រីក្រ។
“ដាំដុស ស្រោច ថែ អភិវឌ្ឍ”
ថ្ងៃ១កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ /២៩ធ្នូ ឆ្នាំ២០១៦

15697894_619241134926796_168963329762099332_n
15726847_619241021593474_5041296629441748924_n
15741100_619240958260147_148432430766703885_n
15741199_619240921593484_1533484381236874622_n
15747489_619241028260140_6221861192303758868_n
15780632_619240974926812_940238059930857826_n
15780644_619240881593488_8332549199514781982_n
15780656_619241098260133_1430237900271420003_n
15780664_619241151593461_4558846139152150007_n
15781398_619240938260149_3186871077424482565_n
15822585_619240878260155_8132185691600588592_n

Related News