ក្រាបបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធាន និងក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ឯកឧត្តម សាន សម្ផស្ស ប្រធាន និងក្រុមការងារសមាគមអ្នកបណ្តុះសីលធម៌ បានការអនុញ្ញាតចូលក្រាបបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទូលថ្វាយរបាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ សមាគម និងសុំការអនុញ្ញាតធ្វើការបោះពុម្ពផ្សាយជាសាធារណៈនូវឯកសារសៀវភៅ “មរតកធម្មទេសនា អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ”។ ក្នុងនោះសម្តេចជាអង្គម្ចាស់បានផ្តាំថា ” ល្អហើយកូន បួសហើយរៀន រៀនចេះ ត្រូវជួយជាតិសាសនាយើង ប្រឹងប្រែងបន្តទៀត កុំបួសត្រឹមតែចង្អៀតសាសនា” ។

Related News