សកម្មភាពអង្គការកំពុងបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង

អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា កំពុងធ្វើការបណ្តុះបណ្តាលកុមារក្រីក្រ កុមារគ្មានទីពឹង និងកុមារងាយរងគ្រោះចំនួន ៦០នាក់ នៅសាខាខេត្តព្រៃវែង។ ក្នុងនាមជាកូនខ្មែរ យើងរួបរួមគ្នាជួយរំដោះកូនខ្មែរអ្នកក្រីក្រឲ្យរួចផុតពីគ្រោះរោគអវិជ្ជា។ ព្រះសម្ពុទ្ធទ្រងសម្តែងថា​ នត្ថិ បញ្ញា សមា អាភា ពន្លឺអ្វីស្មើដោយបញ្ញាមិនមានឡើយ។ បញ្ញាជាប្រភពនៃការផ្លាស់ប្តូរ, បញ្ញាជាគ្រឿងប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្ស,បញ្ញាជាអាវគ្រោះសម្រាប់ការពារមនុស្ស,បញ្ញាជាទ្រព្យដ៏ឧត្តមបំផុតសម្រាប់ជីវិតមនុស្ស ,បញ្ញាជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍប្រទេសជាតិ…។ ដូច្នេះ យើងត្រូវតែចូលរួមជួយគ្នាតាមលទ្ធភាពដែលអាចធ្វើបានដើម្បីជាតិយើង។ ដាំ ដុះ ស្រោច ថែ អភិវឌ្ឍ។

ថ្ងៃ០៧ កុម្ភៈ ព.ស.២៥៦០/២០១៧

16425864_638510236333219_8038518451339361062_n
16427672_638510359666540_634061662331274020_n
16427692_638510346333208_1892758972969263191_n
16473164_638510319666544_3480796195878938314_n
16473604_638510296333213_3292524439239642170_n
16473942_638510206333222_6139586840266971192_n

Related News