កុមារស្ម័គ្រចិត្តសម្អាតបរិស្ថាន ដឹកនាំដោយ លោក ម៉េង ម៉ៅ

ព្រៃវែង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៦ លោក ម៉េង ម៉ៅមេត្តា ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា (អ.ស.ព.) សាខាខេត្តព្រៃវែង បានដឹកនាំកុមារងាយរងគ្រោះ កុមារគ្មានទីពឹង កុមារខ្វះខាតជីវភាពឲ្យចូលរួមសម្អាតបរិស្ថាននៅក្នុងបរិវេណ អង្គការ អ.ស.ព. ខេត្តព្រៃវែង។ នេះជាការមេរៀនដ៏ល្អប្រពៃមួយ និងជាគំរូល្អសម្រាប់សាធារណៈជនថា ការរស់នៅក្នុងសង្គមដោយមានការទទួលខុសត្រូវ ជាពិសេសចំពោះបរិស្ថានជុំវិញខ្លួន និងប្រទេសជាតិរបស់ខ្លួនទាំងមូល។ គ្រប់គ្នាមិនត្រូវបោះសម្រាមចោលផ្តេសផ្តាស មិនត្រូវប្រមាថដោយគ្រាន់តែគិតថា សម្រាមតិចតូច បោះចោលក៏មិនអីដែរ មិនស្លាប់អ្នកណាឡើយ។ បើតិចតូចមែនវាអីទេ បើតែម្នាក់ដែលបោះចោលសម្រាមផ្តេសផ្តាសវាមិនជាថ្វីទេ តែបើគ្រប់គ្នាមានឥរិយាបថបែបនេះទៅវិញ តើនឹងមានអ្វីកើតឡើង? សម្រាមនឹងមានរាយប៉ាយចោលគ្រប់ទិសទី។ ដូច្នេះគ្រប់គ្នាត្រូវរៀនរស់នៅស្អាត ហូបស្អាត អនាម័យខ្លួនឯង មិនត្រូវរងចាំអ្នកដទៃមកដឹកនាំឡើយ។ តួយ៉ាងអង្គការ អ.ស.ព. បានកំពុងបញ្ជ្រាបមេរៀននេះទៅដល់កុមារក្មេងៗ។ សូមឲ្យការរស់នៅស្អាតជាផ្នែកមួយនៃបេះដូងដ៏ល្អបរិសុទ្ធរបស់កុមារ និងមនុស្សគ្រប់គ្នា។ អង្គការ អ.ស.ព. បាននឹងកំពុងបណ្តុះបណ្តាលពីបំណិនជីវិតជូនដល់កុមារៗងាយរងគ្រោះទាំងនោះដូចជា ការដាំត្រកួន ដាំផ្ទី ដាំជី ដំឡូង ត្រឡាចជាដើម ហើយការដាំនេះគឺចង់អោយពួកគាត់យល់ពីតម្លៃនៃការងារ ជាពិសេសគឺអោយហូបស្អាត មិនប្រើប្រាស់គីមី ប្រើប្រាស់តែបន្លែធម្មជាតិ។
សារចុងក្រោយរបស់អង្គការ អ.ស.ព គឺ៖ សូមចូលរួមទាំងអស់គ្នាធ្វើជាគំរូល្អសម្រាប់កុមារជំនាន់ក្រោយដោយស្រឡាញ់បរិស្ថានជុំវិញខ្លួនអ្នក។

13226946_523054551212122_6975249922599845006_n
13266044_523054134545497_1321255731588453471_n
13263859_523054171212160_7390767960480176480_n
13254268_523054234545487_6868458456423212341_n
13254249_523053997878844_5807805043373091578_n
13239343_523053967878847_4903661216915204856_n
13230175_523054197878824_8061744973143122628_n
13237615_523054011212176_3718404687314377602_n
13238939_523054027878841_406852105915088022_n
13240506_523054071212170_8269354775404651318_n
13241259_523053981212179_3015640782034322315_n

Related News