ព័ត​មាន​ថ្មីៗ

ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តំណាង ព្រះឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក

ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តំណាង ព្រះឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក គណៈកម្មការប្រតិបត្តិ គណៈកម្មការនាយក ព្រមទាំងសមាជិក សមាជិកានៃពុទ្ធិកសមាគមគ្រប់ព្រះអង្គ/រូប បានរៀបចំកម្មវិធីមនុស្សធម៌សង្គ្រោះបឋម ក្រោមប្រធានបទ «ព្រហ្មវិហារធម៌ព្រះសង្ឃចំពោះបរិស័ទ» ដើម្បីជួយសម្រាលនូវសេចក្ដីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០០គ្រួសារ ស្មើនឹង៩ភូមិ ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តាមរយៈអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា។ ក្នុងនោះពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក បានពាំនាំយកនូវជំនួយសង្គ្រោះបឋម ដែលក្នុងមួយគ្រួសារទទួលបាន៖ ១-អង្ករផ្កាខ្ញី ២០ គីឡូក្រាម ២-មីម៉ាម៉ា…

ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តំណាងពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក បាននាំយកគ្រឿងឧបភោគ បរិភោគ

ខេត្តពោធិ៍សាត់៖ ព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា តំណាងពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក បាននាំយកគ្រឿងឧបភោគ បរិភោគ ដើម្បីរួមចំណែកជួយសម្រាលនូវសេចក្ដីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងទីទល់ក្រចំនួន១១០គ្រួសារ ដែលស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមរយៈអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា។ នេះជាជំនួយបឋមដែលអាចជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈពេលខ្លីប៉ុណ្ណោះ អ្វីដែលយើងគួរពិចារណា គឺធ្វើយ៉ាងណាជួយរកវិធីដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រោយពេលទឹកជំនន់ (ទឹកស្រក) ព្រោះថា ផលប៉ះពាល់នេះទោះបីទឹកស្រកហើយក៏ដោយ វានៅមានឥទ្ធិពលបន្ត ដែលប្រជាពលរដ្ឋត្រូវចាប់ផ្ដើមបង្កបង្កើនផលជាថ្មី មានការខ្វះខាតដូចជា ស្បៀងអាហារ ស្រូវពូជ សម្ភារៈផ្សេងៗ..។ ព្រះសង្ឃខ្មែរ ពុទ្ធបរិស័ទខ្មែរយើង ទោះបីរូបកាយនៅឆ្ងាយពីមាតុភូមិយ៉ាងណាក៏ដោយ…

កម្មវិធីសិក្ខាសាលាស្តីពី ឈ្វេងយល់ការចូលវស្សា និងចេញវស្សា ព្រមទាំងប្រគេនសៀវភៅ មរតកធម្មទេសនា អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ

កម្មវិធីសិក្ខាសាលាស្តីពី ឈ្វេងយល់ការចូលវស្សា និងចេញវស្សា ព្រមទាំងប្រគេនសៀវភៅ មរតកធម្មទេសនា អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ ចំពោះព្រះសង្ឃចំនួន៤១វត្ត ទូទាំងស្រុកខ្សាច់កណ្តាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាថ្នាក់ទោ ព្រះវិន័យធរគុណខេត្តកណ្តាល អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកខ្សាច់កណ្តាល ។#ថ្ងៃ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ខែសីហា ឆ្នាំ២០២០#ប្រារព្ធធ្វើនៅសាលាអនុគណស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

កម្មវិធីសិក្ខាសាលាស្ដីពី”គុណភាពជីវិត”

#កម្មវិធីសិក្ខាសាលាស្ដីពី“គុណភាពជីវិត” នៅ​វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។#ប្រធានបទដែលបានធ្វើបទបង្ហាញរួមមាន៖១-តម្លៃបួសរៀននៅក្នុងសង្គមខ្មែរ ដោយឧទ្ទេសាចារ្យ សាន សម្ផស្ស២-ការថែរក្សាសុខភាព ដោយឯកឧត្តម ផាសុកបណ្ឌិត គាង សេង៣-រៀននិងការអនុវត្ត ដោយបណ្ឌិត កែវ រតនៈ៤-កម្លាំងធ្វើឱ្យជីវិតរឹងមាំ ដោយលោក អឿន អេន៥-ការតស៊ូជម្នះឧបសគ្គដើម្បីវឌ្ឍនភាពជីវិត ដោយព្រះគ្រូបញ្ញាមុនី ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា។ រៀបចំដោយអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនានិងសមាគមអ្នកបណ្ដុះសីលធម៌ ប្រារព្ធនៅថ្ងៃចន្ទ​១៣រោច​​​​ ខែស្រាពណ៍​​​​ ឆ្នាំជូត​ទោស័ក​ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧​ ខែ​សីហា​​​…

កម្មវិធីប្រគេនធម្មទានសៀវភៅ មរតកធម្មទេសនា អ្នកប្រាជ្ញពុទ្ធសាសនា

កម្មវិធីប្រគេនធម្មទានសៀវភៅ មរតកធម្មទេសនា អ្នកប្រាជ្ញពុទ្ធសាសនា ចំពោះព្រះសង្ឃចំនួន ៥៩វត្ត ក្នុង១វត្តចំនួន ៥ក្បាល ទូទាំងស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាព ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះបាឡាត់គណ ខេត្តព្រៃវែង និងព្រះសីលាភិធម្ម សុខ ស៊ា ព្រះអនុគណ ស្រុកពារាំង ។ សូមប្រគេន និងជូនបុណ្យចំពោះធម្មមិត្តគ្រប់អង្គ/រូប។សាលាអនុគណស្រុកពារាំង ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣…

BSD ទូរទស្សន៍

BSD វិទ្យុ

BSD បណ្ណាល័យ